ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

“បុព្វេសន្និវាស” ត្រៀមចេញវគ្គ២ ជា Version កុនខ្នាតធំ ខណៈសាច់រឿងត្រូវកែប្រែ

០៣ មិថុនា ២០២២ | កម្សាន្ដ

 

រយៈពេលបួនឆ្នាំក្រោយខ្សែភាពយន្តភាគថៃដ៏ល្បីរឿង "បុព្វេសន្និវាស” ត្រូវបានបញ្ចប់ នាពេលនេះភាពយន្ត “បុព្វេសន្និវាស” វគ្គពីរជាលក្ខណៈកុនខ្នាតធំ ក៏បានបង្ហាញរូបរាងជាផ្លូវការ។ 

 


វីដេអូ teaser ដំបូងនៃរឿង “បុព្វេសន្និវាស” វគ្គពីរ ដែលជាភាពយន្តខ្នាតធំ បានចេញផ្សាយជាផ្លូវការ និងបង្ហាញឲ្យឃើញខ្លះៗពីសាច់រឿងដែលគ្រោងនឹងចាក់បញ្ចាំងតាមរោងភាពយន្តនៅចុងខែកក្កដាខាងមុខនេះ។

 

 

វីដេអូដំបូងនេះបានអំពីសាច់រឿងដែលកើតមានឡើងក្នុងសម័យកាលថ្មីមួយទៀត ខុសប្លែកពីសម័យកាលដែលបានបង្ហាញក្នុងខ្សែភាពយន្តភាគដែលបានចេញផ្សាយកាលពីឆ្នាំ២០១៨ ដោយក្នុងនោះតួឯកស្រី ការ៉ាកេត សម្ដែងដោយ Bella Ranee (ប៊េលឡា រ៉ានី) និង តួប្រុសឈ្មោះ ដេត សម្ដែងដោយ Pope Thanawat (ប៉ុប ថាណាវ៉ាត់) នឹងជួបគ្នាម្ដងទៀតនៅជាតិថ្មី។ 

 

 

តារាសម្ដែងផ្សេងទៀតដែលគ្រោងនឹងលេចមុខជាលើកដំបូងក្នុងខ្សែភាពយន្ត បុព្វេសន្និវាស នេះមានដូចជាតារាប្រុស Ice Paris (អាយស៍ ប៉ារីស), តារាប្រុស Non Chanon (នុន ឆានុន), តារាប្រុស Bobby Nimit (ប៊ុបប៊ី នីមិត) និងតារាកំប្លែងស្រី Pookkie (ប៉ុកគី) ជាដើម។ 

 

 

ផលិតឡើងក្រោមការសហការរបស់ផលិតកម្មល្បីផ្នែកភាពយន្ត GDH និងផលិតកម្ម Broadcast Thai Television ដែលជំនាញផ្នែករឿងភាគ ភាពយន្ត បុព្វេសន្និវាសវគ្គពីរ គ្រោងនឹងចាក់ផ្សាយតាមរោងភាពយន្តក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២៨ ខែកក្កដា៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024