ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ល្អមើលទៀតហើយ! កំពូលខ្សែភាពយន្តភាគចិនថ្មីដែលជាសាច់រឿងព្រេងនិទានបុរាណដ៏ចម្លែកមួយបង្ហាញមុខនៅ PNN ពីថ្ងៃនេះទៅ!

១២ ឧសភា ២០២២ | កម្សាន្ដ

 

 

សម្រាប់ទស្សនិកជនដែលនិយមគាំទ្រខ្សែភាពយន្តភាគចិន។ ជាមួយនឹងសាច់រឿងថ្មី ដែលលើកយកនូវរឿងព្រេងនិទានបុរាណដ៏ចម្លែកមួយ មកបង្ហាញជូនតាមរយៈឈុតឆាក វេទមន្ត យុទ្ធសិល្បិ៍ និងការវាយប្រហាររវាងតួអង្គ និងតួអង្គនោះគឺរឿង «ឈីងឈីងកំពូលស្នេហ៍» គឺជាខ្សែភាពយន្តភាគចិន ប្រចាំឆ្នាំ ២០២១ ទើបតែនឹងផលិតឡើងថ្មី ក្រោមការដឹកនាំពីផលិតករល្បី និងតួអង្គសម្តែងដែលជាពន្លកតារាក្រោយ ពោរពេញដោយសម្រស់ស្រស់ស្អាត និងសមត្ថភាពក្នុងការសម្តែង។ 

 


ខ្សែភាពយន្តថ្មីសន្លាងនេះផ្ដើមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN ហើយ។ នៅក្នុងសាច់រឿងនេះដែរ តួអង្គគឺសុទ្ធសឹងតែមនុស្សដែលរស់នៅក្នុងពិភពដ៏ចម្លែក ប្រើវិញ្ញាណ និងយុទ្ធសិល្បិ៍ទាក់ទងគ្នា ដោយឡែកតែ ឈីងឈីង ក្មេងស្រីជាកូនមន្ត្រីអភិជនម្នាក់ ដែលពុំអាចមានសមត្ថភាពប្រើប្រាស់យុទ្ធសិល្បិ៍ដូចជាគេឯងបាន។ គ្រប់គ្នានៅក្នុងពិភពនោះ គឺសុទ្ធសឹងតែជាអរូបមនុស្ស ដែលអាចទាក់ទងគ្នាដោយប្រយោលតាមរយៈព្រលឹងបាន។

 


មហិច្ឆតារបស់ឈីងឈីង គឺនាងចង់គ្រប់គ្រងពួកមនុស្សអរូបទំាងអស់ ក្នុងពិភពដ៏ចម្លែកមួយនេះ បើទោះបីជានាងត្រឹមតែជាមនុស្សដែលមិនអាចប្រើប្រាស់វិញ្ញាណដូចជាពួកគេក៏ដោយ។ ថ្ងៃមួយ ឈីងឈីង បានជួបនឹងព្រះអង្គម្ចាស់ យីសីន ដែលជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយនិស្ស័យស្នេហ៍ក៏បានកើតឡើងនៅពេលនោះមក។ព្រះអង្គម្ចាស់ យីសីន ហេតុតែចង់បំពេញបំណងរបស់ ឈីងឈីង ដែលចង់គ្រប់គ្រងពួកមនុស្សអរូបទាំងអស់នោះ ក៏សុខចិត្តលះបង់ធ្វើគ្រប់យ៉ាង ហើយបង្រៀននាងដោយប្រើប្រាជ្ញា ជំនួសឲ្យការប្រើវិញ្ញាណ ដើម្បីក្លាយជាម្ចាស់របស់ពួកគេ។  

 


ចុងក្រោយ ឈីងឈីង ក៏ក្លាយជាម្ចាស់នៃពួកមនុស្សអរូប នៅក្នុងពិភពដ៏ចម្លែកក្នុងរឿងនិទានមួយនេះដោយផ្តើមចេញពីការប្រើប្រាស់ប្រាជ្ញារបស់ព្រះអង្គម្ចាស់ យីសីន។ខាងលើនេះ គ្រាន់តែជាការសង្ខេបសាច់រឿងត្រួសៗតែប៉ុណ្ណោះ ហើយសម្រាប់ការបង្ហាញឈុតឆាកល្អមើលយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងរឿង «ឈីងឈីងកំពូលស្នេហ៍» ផ្សាយជូនទស្សនា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕ 

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024