ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥

ជិតដល់ថ្ងៃរៀបការតារាកំប្លែង វ៉ាន់ នីឡា លេងខ្លាំងតែម្តងដោយប្រកាសឱ្យអ្នកជំពាក់ចំណងដៃនាងត្រៀមខ្លួន ! 

១៧ កុម្ភៈ ២០២២ | កម្សាន្ដ

 

តារាកំប្លែង វ៉ាន់ នី បានកំណត់ពេលវេលារៀបការច្បាស់លាស់ហើយនៅខែក្រោយនេះនៅក្នុងសណ្ឋាគារលំដាប់ផ្កាយដ៏ធំមួយកន្លែង និងបានអញ្ជើញមិត្តភក្តិសិល្បៈចូលរួមយ៉ាងច្រើនកុះករ ។ តារារូបនេះ បន់ឱ្យថ្ងៃនោះមកដល់ឆាប់ពីព្រោះមិនចង់អូសបន្លាពេលវេលាទៀតទេ រហូតនាងថែមទាំងបាន ប្រកាសក្តែងៗឱ្យអ្នកជំពាក់ចំណងដៃនាងត្រៀមខ្លួនឱ្យហើយទៅ ។

 


បើមិនមានអ្វីប្រែប្រួលទេមង្គលការតារាកំប្លែង វ៉ាន នីឡា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ នៅក្នុងសណ្ឋាគារ សុខា ពីព្រោះអ្វីៗបានរៀបចំរួចរាល់អស់ហើយ រងចាំពេលវេលាមកដល់ប៉ុណ្ណោះ ដោយនាងត្រៀមនឹងអញ្ជើញមិត្តសិល្បៈជាច្រើនចូលរួមអបអរសាទរ ។ មង្គលការតារាកំប្លែងខាងលើ នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពីភពសិល្បៈ ដោយសារដើមឆ្នាំ ២០២២ នេះ នាងគឺជាសិល្បការីនី ដំបូងដែលត្រៀមនឹងចូលរោងការ ។ 

 


ស្របពេលបង្ហាញធៀបការនិងពេលវេលារៀបការច្បាស់លាស់នោះ វ៉ាន់ នីឡា បានប្រកាសប្រាប់មិត្តភក្តិរបស់ខ្លួនថា «  អ្នកណាជំពាក់ចំណងដៃ នីឡា ខ្លះចេញមុខមក លើកពេល ៣ ឆ្នាំហើយ សុំប្រាកដខែក្រោយនេះហើយ » ។ សារនេះបានធ្វើឱ្យមិត្តភក្តិ វ៉ាន់ នីឡា ជូនពរនាងគ្រប់ៗគ្នា និងរងចាំចូលរួមកម្មវិធីពិសេសរបស់នាង ។

 


ថ្វីដ្បិតតែប្រកាសថា នឹងរៀបការនៅខែក្រោយនេះក្តីនាងនៅតែមានការព្រួយបារម្ភ ពីព្រោះប៉ុន្មានថ្ងៃនេះ ចំនួនអ្នកវិជ្ជមានជំងឺកូវីដ ១៩ មានការកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយនាងចង់ឱ្យ ពិធីមង្គលការខ្លួនមកដល់ឆាប់ៗ ដោយមិនចង់អូសបន្លាយពេលជាលើកទី ៣ ទៀតទេ ។ 

 


ជិតដល់ថ្ងៃចូលរោងការ វ៉ាន់ នីឡា កាន់តែស្រស់ស្អាតប្លែក នាងព្យាយាមថែរក្សាសម្រស់ឱ្យកាន់តែស្រស់ស្អាតដើម្បីត្រៀមខ្លួនធ្វើជាកូនក្រមុំក្នុងថ្ងៃពិសេសក្រោយពីទន្ទឹងចាំពេលវេលាអស់ពេលយ៉ាងយូរ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025