ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អាមេរិក ជាទីផ្សារនាំចេញធំជាងគេបង្អស់របស់ វៀតណាម អំឡុងពេល ៥ខែដើមឆ្នាំនេះ

០២ មិថុនា ២០២០ | សេដ្ឋកិច្ច

អគ្គនាយកដ្ឋានស្ថិតិវៀតណាម បានបញ្ជាក់ ទោះបីជា នៅអាមេរិក កំពុងជួបវិបត្តិមេរោគកូវីដ១៩ ក៏ដោយ អាមេរិក នៅតែជាដៃគូពាណិជ្ជកម្មដ៏ឈានមុខមួយ ដោយសម្រេចបានទំហំពាណិជ្ជកម្ម ២៤ពាន់លានដុល្លារ គិតចាប់ពីខែមករា មកដល់ខែឧសភា នេះ ដោយមានកំណើន ៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩។


តាមពិតទៅ កាលពីឆ្នាំមុន តួលេខនាំចេញទំនិញពី វៀតណាម ទៅអាមេរិក គឺមានអត្រាកំណើនខ្ពស់ជាងគេបំផុត ប្រមាណ ២៩% ធៀបនឹងឆ្នាំ ២០១៨។
អំឡុងពេល ៥ខែដើមឆ្នាំ ២០២០នេះ វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ១៩៦ពាន់លានដុល្លារអាមេរិក មានកំណើនជិត ៣% ធៀបនឹងឆ្នាំមុន ក្នុងនោះ ការនាំចេញទៅក្រៅប្រទេស គឺមានជាង ៩៩ពាន់លានដុល្លារ និងនំាទំនិញចូលមកវិញប្រមាណ ៩៧ពាន់លានដុល្លារអាមេរិក។


គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី ១ ខែមិថុនា នេះ ករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសវៀតណាម គឺមានជាង ៣០០ករណីហើយ ប៉ុន្តែពុំមានករណីស្លាប់នោះឡើយ ខណៈចំនួនអ្នកជាសះស្បើយពី ជម្ងឺ កំពុងកើនឡើង៕


អត្ថបទ៖ ងួន សុភ័ត្រ្តា


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024