ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

Halloween ឆ្នាំនេះ Squid Game វាយលុក គ្រប់ទី កន្លែង

០១ ​វិច្ឆិកា ២០២១ | កម្សាន្ដ

 

ការ តុបតែង តាមភាពយន្ត Squid Game បានវាយលុក គ្រប់ទី កន្លែងក្នុងថ្ងៃ ពិធីបុណ្យ Halloween  នា ឆ្នាំ នេះ   ដោយ តាម ប្រទេស ជាច្រើន និយម ស្លៀកពាក់ តាម តួអង្គ ក្នុង ខ្សែភាពយន្ត និង តាម តំបន់ ខ្លះ មាន តាំង រូប តុក្កតា  យក្ស ដ៏ ល្បីឈ្មោះ ក្នុងល្បែង ភ្លើងក្រហម ភ្លើង បៃតង ។ 

 


ពិធីបុណ្យ  Halloween របស់ប្រទេស  លោក ខាង លិច ត្រូវ បាន អបអរ សាទរ នៅ តាម ប្រទេស  ជាច្រើន អំឡុង ចុង ខែ តុលា  ដែលជាទូទៅ  មនុស្ស ម្នា នាំ គ្នា តុបតែង ខ្លួន ប្លែកៗ ទៅតាម ចំណង់ ចំណូលចិត្ត ហើយ សម្រាប់ ឆ្នាំ នេះ ឈុត សំលៀកបំពាក់ តួអង្គក្នុងភាពយន្ត Squid Game (ស្វ្ខីត ហ្គេម) ហាក់ទទួលបានការពេញនិយម ខ្លាំងជាងគេ។

 

 

ជាក់ស្ដែង ដូចជា នៅ ប្រទេស កូរ៉េ ខាង ត្បូង  មាន ពលរដ្ឋ កូរ៉េ ជាច្រើន នាក់ បាន សម្រុក ទៅ លេង កម្សាន្ត នៅ តំបន់    Itaewon (អ៊ីតេវ៉ុន) ដោយ មាន មនុស្ស ជាច្រើន បាន ស្លៀកពាក់ តាម តួអង្គ ក្នុង ភាពយន្តនេះ។

 

 

ចំណែក នៅទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់  ក៏ឃើញ មាន ការ ស្លៀកពាក់ ឈុត Squid Game យ៉ាង ព្រោងព្រាតក្នុងពិធី  ដើរ ក្បួន អបអរ សាទរ ពិធី បុណ្យ Halloween ប្រចាំឆ្នាំ ផង ។ 

 

 

នៅទីក្រុងហុងកុងឯណោះក៏ មិន ចាញ់ គេ ឯង ប៉ុន្មាន  ដោយ មាន មនុស្ស ម្នា ជាច្រើន នាក់ បាន នាំ គ្នា ស្លៀកពាក់ ឈុត  Squid Game ដើម្បី អបអរសាទរ ការចូល មក ដល់ នៃពិធីបុណ្យ លោក ខាងលិចមួយនេះ។

 

 

ដោយឡែកនៅប្រទេសអូស្ត្រាលីឃើញមានការដាក់តាំងរូបសំណាកកម្ពស់ ៤,៥ម៉ែត្រ  ដែល ជា រូប តុក្កតា ក្មេងស្រី ដ៏ ល្បី ក្នុង វគ្គ ល្បែង ភ្លើង ក្រហម   ភ្លើងបៃតង ដែល បាន ទាក់ ទាញ មនុស្ស រាប់ ពាន់ អ្នក  ទៅ  កម្សាន្ត ជាពិសេសអ្នកគាំទ្រភាពយន្ត Squid Game តែម្ដង។

 


គួរ បញ្ជាក់ថាភាពយន្ត Squid Game មាន អ្នក ចូលទស្សនាសរុប ជាង  ១៤២លាននាក់គិតចាប់ ពី ពេល ចេញ ផ្សាយ ដំបូង មក ដែល ធ្វើ ឲ្យ វា ក្លាយ ជា ភាពយន្ត   ពេញ និយមបំផុតរបស់សេវាកម្ម Netflix  និង បាន ជួយ បង្កើន ចំនួនអ្នក ចុះឈ្មោះថ្មី ៤,៣៨លាននាក់ទៀត ឲ្យ Netflix ផងដែរ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024