ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

Gwen Stefani និង Adam Levine អបអរ Blake Shelton ទទួលបានផ្កាយកិត្តិយសនៅវិថីហូលីវូដ

១៧ ឧសភា ២០២៣ | កម្សាន្ដ


តារាចម្រៀង Gwen Stefani និង Adam Levine បានចូលរួមអបអរដល់តារាចម្រៀង Blake Shelton ដែលទទួលបានផ្កាយឆ្លាក់ឈ្មោះរបស់ខ្លួននៅវិថី Hollywood Walk of Fame ។

 



កំពូលតារាចម្រៀងចង្វាក់ Country (ខោនទ្រី) Blake Shelton (ប្លេក ស្ហេលថុន) ត្រូវបានផ្តល់កិត្តិយសដោយទទួលបានផ្កាយឆ្លាក់ឈ្មោះមួយដួងនៅលើវិថី Hollywood Walk of Fame (ហូលីវូដ វ៉ក អហ្វ ហ្វេម) កាលពីពេលថ្មីៗនេះ ដោយមានការចូលរួមអបអរពីភរិយាគឺតារាចម្រៀងរ៉ុក Gwen Stefani (ខ្វេន ស្តេហ្វានី) និងតារាចម្រៀងប្រចាំក្រុម 'Maroon 5' Adam Levine (ម៉ារូនហ្វាយ អាដាម ឡេវិន) ដែលជាមិត្តជិតស្និទ្ធផងដែរ។

 

 

ការឆ្លាក់ឈ្មោះលើវិថីហូលីវូដនេះគឺជាការទទួលស្គាល់នូវស្នាដៃដ៏ធំរបស់ Shelton ក្នុងវិស័យតន្ត្រី បន្ទាប់ពីតារាវ័យ ៤៦ឆ្នាំរូបនេះធ្លាប់មានបទចម្រៀងទទួលចំណាត់ថ្នាក់លេខមួយចំនួន ២៨ ដង អាចលក់អាល់ប៊ុមចម្រៀងបានជាង ១៣ លានអាល់ប៊ុម និងបានក្លាយជា Superstar មួយរូបនៅសហរដ្ឋអាមេរិកបន្ទាប់ពីបានចូលរួមជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀង "The Voice" ចាប់ពីឆ្នាំ២០១១។

 

 

ពិធីទទួលផ្កាយឆ្លាក់ឈ្មោះរបស់ Blake Shelton ត្រូវបានប្រារព្ធឡើងរយៈពេល ១១ថ្ងៃមុនពេលកម្មវិធី "The Voice" វគ្គចុងក្រោយដែលមានវត្តមានរបស់លោកត្រូវចាក់ផ្សាយ ហើយតារាចម្រៀង Gwen Stefani ដែលជាភរិយារបស់លោក និងជាគ្រូបង្វឹកក្នុងកម្មវិធី The Voice ដូចគ្នាបានបង្ហាញការសរសើរនិងមោទនភាពជាខ្លាំងចំពោះជោគជ័យរបស់ស្វាមី។

 


ចំណែកមិត្តរួមអាជីព Adam Levine (អាដាម ឡេវិន) បាននិយាយលេងសើចជាមួយ Shelton ថា តារាចម្រៀង Country រូបនេះហើយដែលនៅពីក្រោយជោគជ័យរបស់លោកជាច្រើនកន្លងមក។

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024