ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

តារាខេប៉ុបល្បីៗណាខ្លះត្រៀម Comeback ជាមួយបទថ្មីនៅខែវិច្ឆិកា?

០២ ​វិច្ឆិកា ២០២១ | កម្សាន្ដ

 

នៅខែវិច្ឆិកានេះ នឹងមានតារាចម្រៀង ខេប៉ុបល្បីៗជាច្រើនត្រៀមធ្វើការវិលត្រលប់ និងចេញផ្សាយបទចម្រៀងថ្មីរបស់ខ្លួន។ ចង់ដឹងថាមានក្រុមចម្រៀង និងតារាទោលរូបណាខ្លះ យើងទៅតាមដានទាំងអស់គ្នា!

 

 


នៅថ្ងៃទី១ ខែវិច្ឆិកា ក្រុមចម្រៀងបុរស BOYZ (ប៊យ) បានវិលត្រឡប់មកវិញជាមួយអាល់ប៊ុម ចម្រៀងទោលឈ្មោះថា "MAVERICK" (ម៉េវើរីក) ខណៈដែលក្រុមចម្រៀងបុរសជើងចាស់ 2AM (ធូអេអេម) បានចេញផ្សាយបទចម្រៀងថ្មីជាលើកដំបូងក្រោយបាត់មុខអស់៧ឆ្នាំ ជាមួយអាល់ប៊ុមចម្រៀងតូចទីបួនមានចំណងជើងថា “Ballad 21 F/W” ។

 

 

 

នៅថ្ងៃទីពីរ គឺជាការវិលត្រឡប់របស់ក្រុមចម្រៀងគូ Super Junior D&E (ស៊ុបពើ ជូនៀ ឌីអេនអ៊ី) ជាមួយអាល់ប៊ុមចម្រៀងពេញមានឈ្មោះថា "COUNTDOWN"។ បន្ទាប់មកទៀតនៅថ្ងៃទី៥ សមាជិកក្រុម BTOB (ប៊ីធូប៊ី) ឈ្មោះថា Minhyuk (មីនយ៉ុក) នឹងចេញផ្សាយបទចម្រៀងទោលមានចំណងជើងថា "Good Night"។

 

 

 

ចូលដល់ថ្ងៃទី៩ ក្រុមបុរស ONEUS (វ័នអឺស) នឹងចេញផ្សាយអាល់ប៊ុមតូចថ្មី មានឈ្មោះថា "BLOOD MOON" (ប្លាត់ ម៉ូន) ហើយនៅថ្ងៃទី១១ តារាចម្រៀងរ៉េប B.I នឹងចេញផ្សាយអាល់ប៊ុមចម្រៀង "COSMOS" (ខូស្មូ)។ 

 

 

 

សម្រាប់ថ្ងៃទី១២វិញ គឺជាថ្ងៃនៃការវិលត្រឡប់របស់ក្រុមចម្រៀងនារី TWICE (ថ្វាយស៍) ជាមួយអាល់ប៊ុមចម្រៀងពេញទីបីមានចំណងជើងថា "Formula of Love" (ហ្វ័រម្យូឡា អហ្វ លើហ្វ)។ នៅថ្ងៃដដែលនេះ Mark សមាជិកក្រុម GOT7 (ហ្គត់សេវេន) នឹងចេញផ្សាយបទចម្រៀងទោលមានចំណងជើងថា "LAST BREATH" (ឡាស់ ប្រ៊ីត)។

 

 

 

រំលងដល់ថ្ងៃទី១៩ ខែវិច្ឆិកា នឹងមានការចេញផ្សាយអាល់ប៊ុមចម្រៀងតូចថ្មីពីក្រុម MONSTA X (ម៉នស្ដា អេច) មានចំណងជើងថា “No Limit” ខណៈដែល Kai សមាជិកក្រុម EXO ក៏រំពឹងថានឹងវិលត្រឡប់នៅអំឡុងចុងខែវិច្ឆិកាខាងមុខនេះផងដែរ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024