ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

“ទីក្រុងឧក្រិដ្ឋ” ភាពយន្តកូរ៉េដំបូងមានអ្នកទស្សនាច្រើនបំផុតចាប់តាំងពីផ្ទុះកូវីដ១៩

០២ មិថុនា ២០២២ | កម្សាន្ដ

 

ភាពយន្តបែបឧក្រិដ្ឋកម្មវគ្គថ្មីពីតារាល្បីកូរ៉េខាងត្បូង Ma Dong Seok (ម៉ា ដុង ស៊ុក) បានក្លាយជាភាពយន្តកូរ៉េដំបូងគេ ដែលមានអ្នកទស្សនាលើស ៧លាននាក់គិតចាប់ពីពេលមានជំងឺកូវីដ១៩មក។ 

 


ភាពយន្តកូរ៉េវាយប្រហារបែបឧក្រិដ្ឋកម្ម និងកំប្លែង "The Roundup” (ដឹ រ៉ោនអាប់) ឬ “ទីក្រុងឧក្រិដ្ឋ” បានសាងសមិទ្ធផលអស្ចារ្យជាច្រើននៅរោងភាពយន្តកូរ៉េ ដោយក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង មានអ្នកទៅទស្សនាលើសពី ៧លាននាក់។

 

 

ជាមួយចំនួនអ្នកទស្សនាដ៏ច្រើនសន្ធឹកបែបនេះ ធ្វើឲ្យ "The Roundup” ដែលជាវគ្គបន្តភាពយន្ត "The Outlaws" (ដឺ អោតឡ) ក្លាយជាភាពយន្តតែមួយគត់ដែលមានអ្នកទស្សនាលើសពី៥លាននាក់ គិតចាប់តាំងពីឆ្នាំ២០១៩ ក្រោយការរាតត្បាតជំងឺកូវីដ១៩។ 

 

 

ភាពយន្តនេះមិនត្រឹមតែអាចប្រមូលបានអ្នកទស្សនាលើសពី៧លាននាក់បានយ៉ាងលឿននោះទេ ប៉ុន្តែវាក៏បានយកឈ្នះចំនួនអ្នកទស្សនាសរុបរបស់ភាពយន្តវគ្គមួយ "The Outlaws" ដែលចេញផ្សាយកាលពីឆ្នាំ២០១៧ផងដែរ។ 

 

 

សម្ដែងដោយតារាមាឌធំ Ma Dong Seok (ម៉ា ដុង ស៊ុក) និង Yoon Kye Sang (យូន ខ្យេ សាង) ភាពយន្តនេះដំណើររឿងអំពីប៉ូលីសស៊ើបអង្កេតម្នាក់ រួមជាមួយក្រុមការពារឧក្រិដ្ឋកម្មរបស់គេ នាំគ្នាប្រយុទ្ធតទល់ដើម្បីបង្ក្រាបមេចាប់ជម្រិតម្នាក់ដែលបានចាប់ជម្រិតនិងសម្លាប់ភ្ញៀវទេសចរនិងអ្នកមានៗរបស់កូរ៉េជាច្រើននាក់៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024