ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បង្ហាញជយលាភីធំៗក្នុងកម្មវិធីពានរង្វាន់កម្មវិធីទូរទស្សន៍អន្តរជាតិ Emmy

២២ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

 

កម្មវិធីពានរង្វាន់ Emmy Awards ដែលជាការផ្ដល់កិត្តិយសដល់រឿងភាគនិងកម្មវិធីទូរទស្សន៍អន្តរជាតិលេចធ្លោប្រចាំឆ្នាំបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅទីក្រុងញូវយ៉ក។

 


កម្មវិធីទូរទស្សន៍ពីប្រទេសអូស្ត្រាលីបានឈ្នះពានរង្វាន់ចំនួន ៣ ក្នុងកម្មវិធី International Emmy Awards ឆ្នាំ២០២៣ដែលបានរៀបចំឡើងនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២០ ខែវិច្ឆិកា។

 


ពានរង្វាន់ទាំង ៣ដែលផលិតករពីប្រទេសអូស្ត្រាលីទទួលបានរួមមានពានរង្វាន់ភាពយន្តឯកសារកីឡា ពានរង្វាន់កម្មវិធីកុមារ៖ ការពិត និងកម្សាន្ត និងពានរង្វាន់ភាពយន្តកុមារ៖ ប្រភេទlive-action។

 


ជយលាភីលេចធ្លោមួយទៀតគឺប្រទេសម៉ិកស៊ិក ដោយតារាសម្តែងនិងជាផលិតករភាពយន្ត Karla Souza (ខាលា សូហ្សា) បានឈ្នះពានរង្វាន់ចំនួន ២សម្រាប់ភាពយន្តរឿង “La Caida (Dive)” (ឡា ខៃដា ដាយហ្វ៍) រួមមានពានតារាសម្ដែងស្រីល្អបំផុត និងពានរង្វាន់ភាពយន្តកិត្តិយសល្អបំផុត។

 


ពានរង្វាន់រឿងភាគល្អបំផុតបានទៅលើភាពយន្តរបស់ប្រទេសអាល្លឺម៉ង់រឿង “The Empress” (ឌិ អ៊ិមប្រេស) ខណៈរឿងភាគអាមេរិកឡាទីនល្អបំផុតបានទៅលើរឿងភាគរបស់ប្រទេសតួកគីមានចំណងជើងថា “Yargi” (យ៉ាគី)។

 


សូមបញ្ជាក់ថា កម្មវិធី International Emmy Awards ឆ្នាំនេះបានផ្ដល់ពានរង្វាន់សរុប ១៤ពានរង្វាន់ ខណៈមានបេក្ខភាពសរុបចំនួន ៥៦ មកពី ២០ប្រទេសបានចូលរួមប្រកួតប្រជែង ៕
 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024