ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ប៊ី សុធារី គ្មានក្តីរំពឹងសម្រាប់ការប្រកួតបវរកញ្ញាចុងក្រោយទេ មានតែមហិច្ឆិតាដណ្តើមមកុដឆ្នាំនេះឱ្យបាន

០៨ ឧសភា ២០២៤ | កម្សាន្ដ

 

 

ការប្រកួត Miss Grand Cambodia 2024 កំពុងចាប់ផ្តើម កញ្ញា ប៊ី សុធារី គ្មានក្តីរំពឹងអ្វីសម្រាប់ការប្រកួតនេះឡើយ មានតែមហិច្ឆិតាដណ្តើមមកុដឱ្យខានតែបាន ដើម្បីតំណាងកម្ពុជាលើឆាកអន្តរម្តងទៀត។

 

 


តាមការប្រកាសឱ្យដឹងកាលពីពេលថ្មីៗកន្លងទៅ កម្មវិធី Miss Grand Cambodia 2024 ជាសមរភូមិចុងក្រោយបង្អស់របស់ កញ្ញា ប៊ី សុធារី ដែលនាងចូលរួមប្រកួតប្រជែង ព្រោះចប់ពីនេះនាងមិនបន្តចូលរួមប្រកួតកម្មវិធីអ្វីផ្សេងឡើយ។ 

 

 

 

ប្រាប់ឱ្យដឹងបែបខ្លីខ្លឹមកាលពីពេលថ្មី សុធារី ថា នាងត្រៀមខ្លួនជាស្រេចហើយសម្រាប់ការប្រកួតប្រជែងដ៏អស្ចារ្យនេះ ដោយបានផ្លាស់ប្តូរខ្លួនឯងស្ទើរ ៣៦០ ដឺក្រេ ថែមទាំងហ៊ានលះបង់កែសម្ភស្សដើមទ្រូង ដើម្បីបង្កើតភាពស្រស់ស្អាត ទំនុកចិត្ត និងភាពជឿជាក់ឱ្យខ្លួនឯងទៀតផង។

 

 

កញ្ញា ប៊ី សុធារី មើលទៅមានទំនុកចិត្តខ្ពស់ និងជឿជាក់លើសមត្ថភាពថាអាចនឹងដណ្តើមមកុដថ្នាក់ជាតិ Miss Grand Cambodia 2024 ឆ្ពោះទៅការតំណាងកម្ពុជាលើឆាកអន្តរជាតិ។

 

 

 

ប៉ុន្តែ ពេលសួរនាំដល់ក្តីរំពឹងក្នុងការប្រកួតនេះ Miss Grand កំពង់ឆ្នាំង បែរជានិយាយថា នាងគ្មានក្តីរំពឹងអ្វីសម្រាប់ការប្រកួតបវរកញ្ញាលើកចុងក្រោយនេះឡើយ មានតែមហិច្ឆិតាដណ្តើមមកុដ Miss Grand Cambodia 2024 ឱ្យបាន។

 

 

 

 

Miss Grand កំពង់ឆ្នាំង សុំមិននិយាយអ្វីច្រើនជាងនេះឡើយ តែនាងចង់ឱ្យទស្សនិកជន និងបណ្តាអ្នកគាំទ្រទាំងអស់ តាមដានសកម្មភាពរបស់នាងក្នុងការប្រកួត Miss Grand Cambodia 2024 ដើម្បីបានដឹងថា នាងមានអ្វីថ្មីមក surprise ទាំងអស់គ្នា!

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024