ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អារ៉ាប៊ីសាអូឌីតកាន់តែមានភាពអ៊ូអរស្របពេលវិស័យទេសចរណ៍បើកទូលាយ

២៤ កញ្ញា ២០២១ | កម្សាន្ដ

 

ប្រទេសអារ៉ាប៊ីសាអូឌីតកាន់តែមាន ភាពអ៊ូអរ បន្ទាប់ពីព្រះអង្គម្ចាស់ Mohammed Bin Salman (ម៉ូហាម៉េដ ប៊ីន សាលម៉ាន) បាន កែ សម្រួល លើ ច្បាប់លើវិស័យទេសចរណ៍ មួយចំនួន ចាប់តាំងពី ឆ្នាំ ២០១៦ មក។ អារ៉ាប៊ីសាអ៊ូឌីត ទើប តែ ចាប់ ផ្តើម អនុញ្ញាត ឱ្យ នាវា កម្សាន្តខ្នាតធំ  ចូល ចត នៅ កំពង់ផែ របស់ ខ្លួន លើក ដំបូង កាល ពី ពេល ថ្មីៗនេះ ដែល ជា គម្រោង មួយ ដើម្បី លើក កម្ពស់ វិស័យ ទេសចរណ៍។

 


គួរបញ្ជាក់ថានាពេលកន្លងមកការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត ត្រូវ បាន រឹតត្បិត ហើយ  ឱកាសសម្រាប់ ក្រុមហ៊ុន ទេសចរណ៍ ក្នុង ស្រុក ក៏ មាន ស្តួចស្ដើង ដែរ ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរនៅ ឆ្នាំ ២០១៦  ពេល ដែល ព្រះអង្គ ម្ចាស់   Mohammed Bin Salman (ម៉ូហាម៉េដ ប៊ីន សាលម៉ាន)  បង្កើត ចលនា ផ្លាស់ប្ដូរបរិបទសង្គម  និងរិះរក  វិធី ទ្រទ្រង់  សេដ្ឋកិច្ច ប្រទេស ដោយ មិន ពឹងផ្អែក លើ វិស័យ ប្រេងឆៅ តែមួយ មុខ។

 

 

ចាប់តាំងពីពេលនោះមកប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្ដើមបង្កើតនូវទិដ្ឋការដំណើរកម្សាន្តសម្រាប់ ជន បរទេស  និង បាន ដាក់ ដំណើរការ គម្រោងការ ទេសចរណ៍ ជាច្រើន រួម មាន  ដំណើរកម្សាន្ត នៅ តាមឆ្នេរសមុទ្រ ក្រហម  ហើយ រដ្ឋាភិបាលក៏មាន បំណង ចង់ ឲ្យ វិស័យ ទេសចរណ៍ ចូល រួម ចំណែក  ១០% ទៅ ក្នុង ទិន្នផល សរុប ក្នុង ស្រុក នៅ ត្រឹមឆ្នាំ២០៣០ផងដែរ។

 

 

បន្ថែមពី លើ ការ បើក ទូលាយ ក្នុងវិស័យ ទេសចរណ៍ ហើយនោះ  ស្ត្រី ជនជាតិអារ៉ាប៊ីសាអូឌីត  ក៏កាន់ តែ មាន សេរី ភាព ក្នុង ការ ធ្វើ ដំណើរ ជាងមុនដែរ   បន្ទាប់ពី ព្រះអង្គ ម្ចាស់ ក៏បាន កែ សម្រួល ច្បាប់ ដែល តម្រូវ ឲ្យ ស្ត្រី ត្រូវ មាន បុរស ទៅ ជាមួយ នៅ ពេល ចេញ ក្រៅ។  

 

 

យ៉ាងណាមិញ ស្ត្រី ជនជាតិអារ៉ាប៊ីសាអូឌីត នៅ តែ ត្រូវការ ការអនុញ្ញាត ពី សាច់ញាតិ  ជាបុរស  ក្នុង ការ សម្រេច ចិត្ត មួយចំនួន ដូចជា ការរៀបអាពាហ៍ពិពាហ៍ និង ការលែងលះ ប៉ុន្តែ បច្ចុប្បន្ន  ពួក គេ អាច ធ្វើ ដំណើរ ដោយខ្លួនឯងជាសេរីបាន  ដោយមិនបាច់ មាន បុរសតាម ទៅជាមួយដូចមុន ឡើយ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024