ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុន Disney ត្រៀមបើកដំណើរការសួនកម្សាន្តនៅ Florida ឡើងវិញក្នុងខែកក្កដា

២៩ ឧសភា ២០២០ | កម្សាន្ដ

នាយកប្រតិបត្តិក្រុមហ៊ុន Walt Disney បាននិយាយនៅក្នុងការប្រជុំកាលពីថ្ងៃ២៨ ឧសភា ថាសួនកម្សាន្ត Walt Disney World ដែលជាសួនកម្សាន្តធំបំផុតនៅលើពិភពលោក អាចនឹងបើកឡើងវិញម្ដងមួយដំណាក់កាលៗចាប់ផ្ដើមពីថ្ងៃទី ១១ ខែកក្កដា ប្រសិនបើទទួលបានការយល់ព្រមពីអភិបាលរដ្ឋ Florida ។

 


គួរបញ្ជាក់ថា សួនកម្សាន្ត Disneyland នៅទីក្រុងសៀងហៃបានបើកដំណើរការឡើងវិញកាលពីថ្ងៃទី ១១ ខែឧសភា ហើយឥឡូវនេះអាចទទួលភ្ញៀវបានប្រហែល ២ ម៉ឺននាក់ក្នុងមួយថ្ងៃដោយតម្រូវឲ្យអ្នកចូលទស្សនាពាក់ម៉ាស វាស់កម្ដៅ និងរក្សាគម្លាតសម្រាប់ទាំងភ្ញៀវទេសចរ និងបុគ្គលិក។

 

 


យោងតាមសមាគមកំសាន្ត Themed Entertainment Association បានឱ្យដឹងថាក្រុមហ៊ុន Disney បានដំណើរការសួនកម្សាន្តចំនួន ៤ នៅ Walt Disney World ស្ថិតក្នុងរដ្ឋ Florida នេះដែលទាក់ទាញអ្នកទស្សនាជាង ១៥៧ លាននាក់ក្នុងឆ្នាំ ២០១៨ និងត្រូវបានចាត់ចំណាត់ថ្នាក់ជាសួនកម្សាន្តដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោក។

 

កាលពីសប្តាហ៍មុនហាង និងភោជនីយដ្ឋាននានានៅតំបន់ផ្សារទំនើប Disney Springs ដែលស្ថិតនៅបរិវេណខាងក្រៅសួនកម្សាន្ត Orlando បានបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរជាលើកដំបូង គិតចាប់តាំងពីខែមីនា ៕

 

 

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024