ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

វិស័យអាកាសចរណ៍វៀតណាម សង្ឃឹមថាអាចងើបឡើងវិញបាននៅឆ្នាំ ២០២៣-២០២៤

១៤ កក្កដា ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍វៀតណាម បានប៉ាន់ប្រមាណថា វិស័យអាកាសចរណ៍វៀតណាម នឹងអាចងើបឡើងវិញបាននៅក្នុង ឆ្នាំ ២០២៣-២០២៤ខាងមុខនេះ ដែលអាចនឹងត្រលប់មករកសភាពដើមវិញបាន ដូចកាលពីឆ្នាំ ២០១៩កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានលើកឡើងថា នៅក្នុងសេណារីយ៉ូល្អ គឺវិស័យមួយនេះ អាចនឹងងើបឡើងវិញបានក្នុងឆ្នាំ ២០២៣ ហើយក្នុងសេណារីយ៉ូដែលប្រុងប្រយ័ត្នជាងនេះ គឺរង់ចាំដល់ឆ្នាំ ២០២៤ ទើបអាចប្រសើរឡើងវិញបាន។


ចំពោះទីផ្សារភ្ញៀវទេសចរណ៍អន្តរជាតិ ត្រូវការពេលវេលា ២ ទៅ ៣ឆ្នាំ ដើម្បីនឹងងើបឡើងវិញ ក៏ប៉ុន្តែ សម្រាប់ទីផ្សារក្នុងស្រុកវិញ គឺអាចប្រសើរឡើងបានភ្លាមៗ នៅពេលដែលរដ្ឋាភិបាលវៀតណាម អាចគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ១៩ បាន។


យ៉ាងណាក៏ដោយ វិស័យឯកជន សង្ឃឹមថា រដ្ឋាភិបាលវៀតណាម ក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងបន្តជួយស្រោចស្រង់ដល់វិស័យអាកាសចរណ៍ក្នុងស្រុក នាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលនាពេលអនាគត។


លោក វៀត ថាង ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បញ្ជាក់ថា ទីផ្សារក្នុងស្រុក អាចនឹងងើបឡើងវិញបាន នៅក្នុងឆមាសទី ២ ឆ្នាំ ២០២១នេះ នៅពេលយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ កាន់តែទូលំទូលាយក្នុងប្រទេសវៀតណាម។


លោកបន្តថា វិស័យអាកាសចរណ៍វៀតណាម រំពឹងនឹងប្រសើរឡើងវិញនៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២១នេះ ដោយមានគោលដៅបម្រើដល់ អ្នកដំណើរ ៧០លាននាក់ ក្នុងឆ្នាំ ២០២១នេះ។

 


បើតាមទិន្នន័យពី អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានបង្ហាញថា នៅក្នុងរយពេល ៦ខែ ដើមឆ្នាំ ២០២១នេះ អាកាសយានដ្ឋានវៀតណាម ទទួលអ្នកដំណើរបានជិត ២៧លាននាក់ ធ្លាក់ចុះ ១៩% ធៀបសូមបញ្ជាក់ថា វិស័យអាកាសចរណ៍វៀតណាម នៅក្នុងឆ្នាំ ២០២១នេះ រំពឹងនឹងខាតបង់ប្រមាណ ៦៥០លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024