ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

អ្នកនាំពាក្យក្រសួងការងារថា រោងចក្រនៅមិនទាន់អាចដំណើរការ ១០០ភាគរយនោះទេ

០៩ មិថុនា ២០២១ | ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា រហូតមកដល់ពេលនេះ រោងចក្រកាត់ដេរ នៅមិនទាន់អាចឲ្យកម្មករនិយោជិត ចូលធ្វើការទាំងស្រុងនោះទេ។ គឺនៅបន្តផ្លាស់ប្ដូរវេនធ្វើការ ចំនួន ៥០ភាគរយនៃកម្មកសរុប។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។

 


តាមការសម្រេចរបស់អន្តរក្រសួង គឺក្រសួងការងារ និងក្រសួងសុខាភិបាលនាពេលកន្លងមក បានអនុញ្ញាតឳ្យរោងចក្រ សហគ្រាសបើកដំណើរការ អាជីវកម្ម របស់ខ្លួនឡើងវិញ បន្ទាប់ពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបញ្ចប់។ ជាមួយគ្នានោះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកីវីដ១៩ ក្រសួងក៏បានតម្រូវឳ្យ កម្មករចូលធ្វើការត្រឹម តែ៥០ភាគរយនៃ ចំណួនកម្មករសរុបក្នងរយៈពេលកន្លៈខែ និង៥០ភាគរយទៀតចូលធ្វើការ នៅកន្លះខែបន្ទាប់។

 


ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ អស់រយៈពេល១ខែហើយ ប៉ុន្តែរោងចក្រសហគ្រាសទាំងនោះ នៅតែមិនទាន់អាច ឳ្យកម្មករនយោជិត ឬបុគ្គលិករបស់ខ្លួនចូលធ្វើការបាន១០០ភាគរយនៃចំនួនកម្មករសរុបនៅឡើយទេ។ នេះបើតាមការ លើឡើងរបស់ឯកឧត្ដម ហេង សួរ អ្នកនាំពាក្យក្រសួងការងារនៅថ្ងៃនេះ។


ទោះបីជាវិធានការណ៍ចូលធ្វើការ៥០ភាគរយមានគុណសម្បត្តិក្នុងការកាត់បន្ថយការចម្លងកូវីដ១៩ពិតមែន ប៉ុន្តែបើតាម លោក អាត់ ធន់ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានអះអាងថា លោកបាន ទទួលព័ត៌មានពីការត្អូញត្អែររបស់កម្មកនិយោជិតមួយចំនួន ខណៈត្រូវបាននិយោជក ឳ្យចូលធ្វើការរយៈពេលកន្លះខែតាម សេចក្ដីសម្រេចរបស់អន្តរក្រសួង។ ព្រោះការធ្វើការកន្លះខែស្មើនឹងពួកគេបានត់បង់ប្រាក់ ចំណូកពាក់កណ្ដាល ខណៈមុន នេះបន្តិច គឺជាពេលវេលារាំងខ្ទប់ដែលពួកគេ គ្មានចំណូលទៅហើយនោះ។

 


ទោះបីជាយ៉ាងណា លោកចាត់ទុកថា វិធានការណ៍បុគ្គលិកចូលធ្វើការ៥០ភាគរយ ជាវិធានការណ៍មួយធ្វើឳ្យក្រុមហ៊ុនមាន លទ្ធភាពដំណើរការអាជីវកម្មបាន ហើយកម្មករអាចជួយដល់ជីវភាពរបស់កម្មករបានខ្លះ។ បើស្ថានភាពប្រសើរ កម្មករ និយោជិតអាចចូលធ្វើការពេញលេញបាន។


សូមបញ្ជាក់ថា ដើម្បីទប់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាលរយៈពេល៣សប្ដាហ៍គិតចាប់ពីថ្ងៃទី១៥ខែមេសាដល់ ថ្ងៃទី៦ខែ ឧសភាឆ្នាំ២០២១។ របាយការណ៍ពីក្រសួងការងាបញ្ជាក់ថា ការបិទខ្ទប់នេះបានធ្វើឳ្យប៉ះពាល់រោង ចក្រកាត់ដេរ ផលិត ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប្រហែលជិត៧០០កន្លែង និងក្រុមហ៊ុនសហគ្រាសប្រមានជា៧០០០កន្លែងរង ផល ប៉ះពាល់ ហើយបង្ករផលប៉ះពាល់ជីវភាពរបស់កម្មករនិយោជិត និងពលរដ្ឋប្រមាណ១លាន២សែននាក់ផងដែរ៕


អត្ថបទ៖ សំ ជំនាញ    រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024