ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

គណៈកម្មការប្រឹក្សាការងារ សម្រេចឱ្យបើកដំណើរការឡើងវិញរោងចក្រសហគ្រាស ដោយបែងចែកវេនធ្វើការដល់កម្មករនិយោជិត

០៦ ឧសភា ២០២១ | ព័ត៌មានជាតិ

បន្ទាប់ពីកិច្ចភិក្សារវាងភាគីរាជរដ្ឋាភិបាល តំណាងនិយោជក និងសហជីពតំណាងកម្មករនិយោជិត គណៈកម្មការប្រឹក្សាការងារ បានសម្រេចឱ្យបើកដំណើរការឡើងវិញរោងចក្រសហគ្រា ដោយបែងចែកវេនធ្វើការដល់កម្មករនិយោជិត។ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើឱ្យប៉ះពាល់ដល់រោងចក្រជិត ៧០០កន្លែង និងអាជីវកម្មនានា ប្រមាណជា ៧០០០កន្លែង។

 


យោងតាមសេក្ដីថ្លែងការរួមរបស់គណៈកម្មការប្រឹក្សាការងារ សម្រេចឳ្យបើកដំណើរការឡើងវិញរោងចក្រសហគ្រាសបន្ទាប់ពីបញ្ចប់ការបិទខ្ទប់ ដោយបែងចែកវេណធ្វើការដល់កម្មករនយោជិត។ នៅពេលបើកដំណើរការអាជីវកម្មឡើងវិញ រោងចក្រ សហគ្រាសត្រូវបែងចែកម្មករនយោជិតឳ្យចូលធ្វើការម្ដងចំនួន៥០ភាគរយ នៃកម្មករនយោជិតសរុប ហើយធ្វើការឆ្លាស់វេណគ្នារៀងរាល់២សប្ដាហ៍ម្ដង។ 

 


សេចក្ដីថ្លែងការណ៍បញ្ជាក់ថា កម្មករនយោជិតដែលត្រូវចូលធ្វើការវេណទី១ គឺផ្ដល់អទិភាពដល់អ្នកចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ ឬបានចាក់វ៉ាក់សាំងដូសទី១ ឬមិនស្ថិតនៅតំបន់ដែលតម្រូវឳ្យផ្ដល់សំណាក ដើម្បីវិភាគមេរោគកុវីត១៩ ឬអ្នកបានផ្ដល់សំណាករួចហើយដោយចុងលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យមានសមត្ថកិច្ចយកសំណាក។


ម្យ៉ាងទៀត ម្ចាស់រោងចក្រ សហគ្រាស ត្រូវផ្ដល់ប្រាក់ឈ្នួលចំនួន៥០ភាគរយនៃប្រាក់ឈ្នួលអប្បបរមា ដោយរក្សាទុកនូវអត្ថប្រយោជន៍ប្រចាំខែ និងអត្ថប្រយោជន៍ផ្សេងៗរួមមានការថែមម៉ោងចំនួន២ម៉ោងក្នុង១ថ្ងៃ និងការថែមម៉ោងនៅថ្ងៃអាទិត្យរបស់កម្មករនយោជិតផងដែរ។

 


តាមរយៈសេចក្ដីថ្លែងការណ៍ដដែល គណៈកម្មការប្រឹក្សាការងារ ដែលមានរដ្ឋមន្ត្រីក្រសួងការងារជាប្រធាន ក៏បានណែនាំដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ត្រូវផ្ដល់នូវសម្ភារៈនានាជាមធ្យោបាយបង្ការការឆ្លងកូវីិត១៩ដល់កម្មករនយោជិតរួមមានម៉ាស អាល់កុល ព្រមទាំងការវាស់កំដៅមុនពេលចូលធ្វើការជាដើម ព្រមទាំងរៀបចំឱ្យមានបុគ្គលិកផ្នែករដ្ឋបាល២នាក់ ដើម្បីផ្ដល់ព័ត៌មានប្រចាំសប្ដាហ៍ពីការអនុវត្តវិធានការរបស់រោងចក្រ និងពីករណីសង្ស័យវិជ្ជមានកូវីដ១៩ ឬការដាក់ឱ្យបុគ្គលិកណាម្នាក់ធ្វើចត្តាឡីស័កនៅផ្ទះ។

 


សូមបញ្ជាក់ថា ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រងតាខ្មៅខេត្តកណ្ដាល់នាពេលកន្លងមក បានធ្វើអោយរោងចក្រជិត៧០០កន្លែងផ្អាកដំណើរការ និងសហគ្រាសអាជីវកម្មចំនួនជាង៧០០០កន្លែងទៀតត្រូវបិទទ្វារបណ្ដោះអាសន្ន ធ្វើឳ្យប៉ះពាល់ដល់ពលរដ្ឋជាកម្មករនយោជិតប្រមាណ១លាន២សែននាក់។ ទោះបីជាយ៉ាងណា អាជីវមួយចំនួនបានដំណើរការឡើងវិញហើយនៅតំបន់លឿង៕


អត្ថបទ៖ សំ ជំនាញ រូបភាព៖ ឯកសារ និងក្រសួងការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024