ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ អំពាវនាវដល់កម្មករនិយោជិត ទៅចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២

២៨ មេសា ២០២១ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករនិយោជិតរោងចក្រកាត់ដដេរ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ ត្រូវទៅចាក់វ៉ាក់សាំងជាលើកទី២ នៅតាមទីតាំង ដែលក្រុមការងារ បានរៀបចំ។ មិនខុសពីប្រជាពលរដ្ឋទូទៅដែរ ចំពោះកម្មករនិយោជិតអាចទៅចាក់នៅតាមមូលដ្ឋាន ដែលខ្លួនរស់នៅ និងត្រូវបានរៀបចំ ដោយអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងការងារ។

 


បើតាមលិខិតរបស់ក្រសួងការងារ ចំពោះកម្មករនិយោជិត ដែលរស់នៅក្បែរទីតាំងរោងចក្រ ហើយជាទីតាំងចាក់វ៉ាក់សាំងដួសទី១ នោះ សូមទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន។ ចំពោះកម្មករនិយោជិត ដែលរស់នៅក្នុងខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ជួសទី១ នោះ អាចទៅចាក់ដួសទី២នៅទីតាំងថ្មី ដែលរៀបចំដោយក្រុមពេទ្យរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងខណ្ឌរបស់ខ្លួន។

 


ដោយឡែក ចំពោះបងប្អូនកម្មករនិយោជិត ដែលរស់នៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលបានចាក់ដូសទី១ រួចហើយ នោះ សូមទៅចាក់ដូសទី២ នៅក្នុងសួនឧស្សាហកម្មអាល់ហ្វាផ្លូវជាតិលេខ៤ (ប្លុករោងចក្រQM) គីឡូម៉ែត្រ២៧ ភូមិត្រពាំងឈើខាង ឃុំពើក ស្រុកអង្គស្នួល នៃខេត្តកណ្តាល ដែលរៀបចំដោយក្រុមពេទ្យរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 


ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបង្ការនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការរក្សានូវគម្លាតសង្គមនៅតាម ទីតាំងចាក់វ៉ាក់សាំងនីមួយៗ សូមបងប្អូនកម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ខុសពីទីតាំងដើម ចូលរួមសហការ ស្នើសុំលេខរៀងចាក់វ៉ាក់សាំងជាមុន។

 


សូមបញ្ជាក់ថា យោងតាមរបាយការណ៍ក្រសួងការងា កន្លងមកកម្មករនយោជិត ប្រមាណជិត៩ម៉ឺននាក់ បានទៅចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់ និងត្រូវបានផ្អាកបណ្ដោះអាសន្នដោយសារស្ថានភាពរាំងខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាករាលដាលជំងឺកូវីត១៩។ ក្នុងនោះ គិតត្រឹមរសៀលថ្ងៃទី១៧មេសានេះ មានកម្មករនយោជិតជាង១ម៉ឺននាក់ហើយ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ជាលើកទី២រួចហើយ៕


អត្ថបទ៖ សំ ជំនាញ     រូបភាព៖ និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024