ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្មវិធីពានរង្វាន់  Golden Globe 2021 នៅតែប្រព្រឹត្តឡើងទោះនៅមានកូវីដ១៩

២៦ កុម្ភៈ ២០២១ | កម្សាន្ដ

កម្មវិធីពានរង្វាន់ភាពយន្តពិភពលោក Golden Globe នឹងបើកឆាករដូវកាលពានរង្វាន់ឆ្នាំ២០២១ មុនគេនៅថ្ងៃអាទិត្យ ទី២៨ កុម្ភៈនេះ ប៉ុន្តែនឹងត្រូវកាត់បន្ថយកម្មវិធីមួយចំនួនដើម្បីការពារការរាលដាលជំងឺកូវីដ១៩

 


បន្ទាប់ពីត្រូវបានពន្យារពេលជិត២ខែ កម្មវិធីពានរង្វាន់ភាពយន្តពិភពលោក Golden Globe លើកទី៧៨ នឹងនៅតែប្រព្រឹត្តទៅធម្មតានៅថ្ងៃអាទិត្យសប្ដាហ៍នេះ បើទោះជាស្ថានការណ៍កូវីដ១៩មិនទាន់ល្អប្រសើរណាស់ណាក្ដី។ ទោះយ៉ាងណា កម្មវិធីសំខាន់ៗដូចជាការដើរលើកម្រាលព្រំ និងកម្មវិធីជួបជុំអាហារពេលល្ងាចរបស់កំពូលតារាល្បីៗនឹងមិនអាចប្រព្រឹត្តទៅបានដូចរាល់ឆ្នាំ នោះឡើយ។

 

 


កម្មវិធីនៅថ្ងៃអាទិត្យដែលនឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ NBC នឹងប្រព្រឹត្តទៅនៅទីតាំងពីរខុសគ្នាជាលើកដំបូង ដោយមានតារាកំប្លែង Tina Fey (ធីណា ហ្វេ) ជាពិធីករសម្រាប់ការផ្សាយចេញពីក្រុងញូវយ៉ក និងតារាកំប្លែង Amy Poehler (អេមី ផូឡឺ) ជាពិធីករសម្រាប់ការផ្សាយចេញពីទីក្រុង Beverly Hills ។ សិល្បករមួយចំនួននឹងចូលរួមកម្មវិធីផ្ទាល់ ខណៈមួយសិល្បករចំនួនទៀតនឹងបង្ហាញមុខតាមរយៈការ Live វីដេអូចេញពីផ្ទះរបស់ខ្លួន។

 

 


គួររំឭកថា ការរាលដាលជំងឺកូវីដ១៩មិនត្រឹមតែបានបង្ខំឲ្យរោងភាពយន្តជាច្រើនត្រូវបិទទ្វារ ហើយភាពយន្តធំៗជាច្រើនត្រូវលើកពេលបញ្ចាំងរហូតដល់ចុងឆ្នាំ២០២១ និង២០២២នោះទេ ប៉ុន្តែក៏បានធ្វើឲ្យកម្មវិធីប្រគល់ពានរង្វាន់ជាច្រើនត្រូវរំសាយ លើកពេលជាច្រើនដែរ។ ក្រៅពីកម្មវិធី Golden Globe កម្មវិធីពានរង្វាន់អូស្កាឆ្នាំនេះ ក៏ត្រូវបានពន្យារពេលដូចគ្នា គឺរហូតដល់ខែមេសា ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024