ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ម្នាក់សិល្បៈបុរាណ ម្នាក់សិល្បៈសម័យ សប្ដាហ៍នេះបេក្ខភាពទាំង ២ យកពាក្យ «តូច ខ្លឹម ខ្លាំង» ពីគណៈកម្មការបានដែរឬទេ?

១៩ កុម្ភៈ ២០២១ | កម្សាន្ដ

«តូច ខ្លឹម ខ្លាំង» កម្មវិធីបង្ហាញសមត្ថភាពកុមារដ៏លេចធ្លោ នឹងចូលមកបម្រើខ្សែចក្ខុប្រិយមិត្តក្នុងសប្ដាហ៍ទី ៣ នៃខែកុម្ភៈនេះជាថ្មីទៀតហើយ នាថ្ងៃអាទិត្យ ទី ២១ កុម្ភៈ តាមរយៈការសម្រិតសម្រាំងរកយុវជនទំពាំងស្នងឫស្សីកម្ពុជា ដែលមានសមត្ថភាពទេពកោសល្យពីធម្មជាតិ រួមទាំងភាពក្លាហាន ដើម្បីទាក់ចិត្តគណៈកម្មការឲ្យផ្ដល់ពាក្យ «តូច ខ្លឹម ខ្លាំង» ដល់ពួកគេ។

 


សប្ដាហ៍នេះ យុវជន វ៉ាត សំណាង អាយុ ១៥ឆ្នាំ នឹងចូលខ្លួនមកបង្ហាញសមត្ថភាពទេពកោសល្យសិល្បៈតន្ត្រីបុរាណរបស់ខ្លួន នៅមុខគណៈកម្មការទាំង ៣ រូប។ សំណាង អាចលេងឧបករណ៍ភ្លេងខ្មែរបានជាច្រើនមុខ ពិសេសគេមានជំនាញទៅលើឧបករណ៍ទ្រ ស្គរដៃ និងស្គរឆៃយ៉ាំ។

 


ផ្ទុយពី សំណាង វិញ ក្នុងសប្ដាហ៍ជាមួយគ្នានេះ យុវជន ឡាច់ រ៉ាវី វ័យ ១៦ឆ្នាំ នឹងអង្រួនឆាក «តូច ខ្លឹម ខ្លាំង» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ Freshy Yogurt ដោយក្បាច់រាំ Breakdance ដ៏រស់រវើកទាក់ភ្នែករបស់គេ។ ក្រៅតែពីជំនាញរាំបែបសម័យថ្មី រ៉ាវី ក៏អាចច្រៀងបានយ៉ាងល្អផងដែរ។

 


យ៉ាងណាក៏ដោយ ភាពជោគជ័យរបស់បេក្ខភាពទាំង ២ នឹងត្រូវសម្រេចដោយគណៈកម្មការទាំង ៣ រួមមាន លោក សុខ វិចិត្រ លោក អ៊ីណូ និងកញ្ញា សុភក្តិ កុសុមា។ ចង់ដឹងច្បាស់ថា ប្អូនប្រុសស្រីទាំង ២ អាចទទួលបានពាក្យ «តូច ខ្លឹម ខ្លាំង» អមដោយប្រាក់រង្វាន់ ១លាន ២សែនរៀល ត្រលប់ទៅវិញ ឬយ៉ាងណា? កុំភ្លេច! តាមដានទស្សនាកម្មវិធី «តូច ខ្លឹម ខ្លាំង» នាព្រឹកថ្ងៃអាទិត្យ ទី ២១ ខែកុម្ភៈខាងមុខនេះ ចាប់ពីម៉ោង ១១ព្រឹកតទៅ៕

 

 

នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី! 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024