ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អាយុត្រឹម ៦-៧ឆ្នាំ តែបេក្ខភាព «តូច ខ្លឹម ខ្លាំង» សប្ដាហ៍នេះ បង្ហាញទេពកោសល្យយ៉ាងរស់រវើក

០៤ កុម្ភៈ ២០២១ | កម្សាន្ដ

កុមារីវ័យ ៧ឆ្នាំ លន់ ចាន់កុសមា និងកុមារាវ័យ ៦ឆ្នាំ បញ្ញា នឹងឡើងមកបង្ហាញសមត្ថភាពរបស់ខ្លួន មុខគណៈកម្មការទាំង ៣ នៃកម្មវិធីសម្ដែងសមត្ថភាពកុមារដ៏ល្បីល្បាញរបស់ភីអិនអិន «តូច ខ្លឹម ខ្លាំង» នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះហើយ។

 

ថ្វីដ្បិតមានវ័យត្រឹម ៧ឆ្នាំក៏ពិតមែន ប៉ុន្តែកុមារី លន់ ចាន់កុសមា បានបង្ហាញភាពក្លាហានរបស់ខ្លួនដោយបញ្ចេញនូវទេពកោសល្យសិល្បៈ តាមរយៈការច្រៀងចម្រៀង អមដោយការលេងភ្លេងដោយខ្លួនឯង នៅលើឧបករណ៍ Kalimba ។

 

 

 

ចំណែកកុមារា បញ្ញា ដែលមានវ័យទើបតែ ៦ឆ្នាំឯណោះវិញ ក៏មិនធម្មតាប៉ុន្មានដែរ។ ជាមួយកាយវិការរហ័សរហួនពីធម្មជាតិ ប្អូនប្រុស បញ្ញា បានបង្ហាញទេពកោសល្យសិល្បៈដូច កុសមា ដែរ ប៉ុន្តែជាការរាំចង្វាក់ Breakdance យ៉ាងស្ទាត់ជំនាញ។ 

 

 

 

 

បែបណាក្ដី ភាពជោគជ័យរបស់បេក្ខភាពទាំង ២ នឹងត្រូវសម្រេចដោយគណៈកម្មការទាំង ៣ រួមមាន លោក សុខ វិចិត្រ លោក អ៊ីណូ និងកញ្ញា សុភក្តិ កុសុមា។ ចង់ដឹងច្បាស់ថា ប្អូនប្រុសស្រីទាំង ២ អាចទទួលបានពាក្យ «តូច ខ្លឹម ខ្លាំង» អមដោយប្រាក់រង្វាន់ ១លាន ២សែនរៀល ត្រលប់ទៅវិញ ឬយ៉ាងណា? កុំភ្លេច! តាមដានទស្សនាកម្មវិធី «តូច ខ្លឹម ខ្លាំង» នាព្រឹកថ្ងៃអាទិត្យ ទី ០៧ ខែកុម្ភៈខាងមុខនេះ ចាប់ពីម៉ោង ១១ព្រឹកតទៅ៕

 

នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី!

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024