ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

គួរឱ្យសរសើរ! អេរ៉េន កុមារាវ័យ ៥ឆ្នាំ ស្គាល់ទង់ជាតិជាច្រើនប្រទេសលើពិភពលោក

០៥ មីនា ២០២១ | កម្សាន្ដ

ដូចប្រិយមិត្តបានដឹងស្រាប់ កម្មវិធីបង្ហាញសមត្ថភាពកុមារដ៏លេចធ្លោរបស់ស្ថានីយទូរទស្សន៍ភីអិនអិន «តូច ខ្លឹម ខ្លាំង» តែងតែស្វែងរកកុមារាកុមារីពោរពេញដោយសមត្ថភាពទេពកោសល្យពីកំណើត ឱ្យពួកគេបានបង្ហាញទៅកាន់ប្រជាជនជាច្រើនលាននាក់ទៀត បានឃើញបានដឹង និងទទួលពីជំនាញរបស់ពួកគេ។

 


សម្រាប់ថ្ងៃអាទិត្យ ទី ០៧ ខែមីនា ជាសប្ដាហ៍ដំបូងប្រចាំខែនេះ កម្មវិធីរកឃើញក្មេងតូចឆ្លាតវៃគួរឱ្យស្រលាញ់ អេរ៉េន ដែលកុមារាតូចច្រមក់នេះ ទើបតែមានវ័យ ៥ខួបប៉ុណ្ណោះ ប៉ុន្តែរូបគេមានសមត្ថភាពនៃការចងចាំគួរឱ្យកោតសរសើរ ពោលគឺការចាំបាននូវទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោកនេះ។

 


ទោះជាស្ដាប់ទៅហាក់ដូចជាពូកែខ្លាំងពិតមែន ប៉ុន្តែការសម្រេចថា អេរ៉េន ទទួលបានពាក្យ «តូច ខ្លឹម ខ្លាំង» និងប្រាក់រង្វាន់ទៅផ្ទះវិញឬអត់ គឺស្ថិតនៅលើការសម្រេចរបស់គណៈកម្មការទាំង ៣ មានលោក អ៊ីណូ លោក វិចិត្រ និងកញ្ញា កុសុមា ឯណោះទេ។ ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នា ថា អេរ៉េន អាចយកពាក្យ «តូច ខ្លឹម ខ្លាំង» ពីគណៈកម្មការបានដែរឬទេ។

 


ក្រៅពីការបង្ហាញសមត្ថភាពចងចាំរបស់ អេរ៉េន ក្នុងថ្ងៃជាមួយគ្នានោះដែរ កុមារីវ័យ ៨ឆ្នាំ ខន រក្សា នឹងឡើងមកបង្ហាញក្បាច់រាំ Hip Hop ដ៏រស់រវើករបស់គេ ដែលមើលទៅពោរពេញដោយទេពកោសល្យពីធម្មជាតិ។

 

ចង់ដឹងច្បាស់ថា ប្អូនប្រុសស្រីទាំង ២ អាចទទួលបានពាក្យ «តូច ខ្លឹម ខ្លាំង» អមដោយប្រាក់រង្វាន់ ១លាន ២សែនរៀល ត្រលប់ទៅវិញ ឬយ៉ាងណា? កុំភ្លេច! តាមដានទស្សនាកម្មវិធី «តូច ខ្លឹម ខ្លាំង» នាព្រឹកថ្ងៃអាទិត្យ ទី ០៧ ខែមីនាខាងមុខនេះ ចាប់ពីម៉ោង ១១ព្រឹកតទៅ៕


នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី!
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024