ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ម្ដងកម្សត់ ម្ដងឆ្នាស់ឆ្នើម បេក្ខភាព «តូច ខ្លឹម ខ្លាំង» វ័យ ៦ឆ្នាំ រម្យនី កំដរគណៈកម្មការ សុភក្តិ កុសុម៉ា បានមួយចប់

២៦ កុម្ភៈ ២០២១ | កម្សាន្ដ

អ្នកណាមិនស្គាល់គណៈកម្មការកំពូលកូរ សុភក្តិ កុសុម៉ា! បេក្ខជនល្មមៗដឹងតែគាត់សួរដេញដោល ដាក់វិញ្ញាសានេះ វិញ្ញាសានោះឱ្យ ដើម្បីដេញជើងរកសមត្ថភាពពិតរបស់បេក្ខជន មុនទទួលបានពាក្យ «តូច ខ្លឹម ខ្លាំង» ប៉ុន្តែសម្រាប់ថ្ងៃអាទិត្យខាងមុខនេះវិញ ទំនងជាពិបាកកូរបន្តិចហើយមើលទៅ។

 


បេក្ខភាព «តូច ខ្លឹម ខ្លាំង» វ័យត្រឹម ៦ឆ្នាំប៉ុណ្ណោះ គឺកុមារី រម្យនី មានសមត្ថភាពសិល្បៈជាច្រើន ទាំងរបាំបុរាណ និងការសម្ដែង។ ក្រោយបញ្ចប់ការបង្ហាញសមត្ថភាពរបាំបុរាណ រម្យនី បានសម្ដែងរួមគ្នាជាមួយគណៈកម្មការ កុសុម៉ា មានទាំងឈុតកម្សត់ស្រក់ទឹកភ្នែកពិតៗ ពេលត្រូវតួអង្គកុសុម៉ាធ្វើបាប។ ខណៈឈុតសម្ដែងបន្ទាប់ រម្យនី ដើរជាតួកាចឆ្នាស់ឆ្នើមជេរស្ដីឱ្យ សុភក្តិ កុសុម៉ា កប់ៗមាត់វិញម្ដង។

 


ក្រៅពីការសម្ដែងរបស់ប្អូនស្រី រម្យនី ក៏មានការសម្ដែងសមត្ថភាពបែបកីឡា របស់កុមារាវ័យ ១២ឆ្នាំ សក្កដា ដែលគេនឹងឡើងឆាក  «តូច ខ្លឹម ខ្លាំង» បង្ហាញសមត្ថភាពជិះស្គីក្ដារ (Skateboard) លោតបង្វិលទៅវិញទៅមកយ៉ាងរស់រវើកតែម្ដង។

 


យ៉ាងណាក៏ដោយ ភាពជោគជ័យរបស់បេក្ខភាពទាំង ២ នឹងត្រូវសម្រេចដោយគណៈកម្មការទាំង ៣ រួមមាន លោក សុខ វិចិត្រ លោក អ៊ីណូ និងកញ្ញា សុភក្តិ កុសុមា។ ចង់ដឹងច្បាស់ថា ប្អូនប្រុសស្រីទាំង ២ អាចទទួលបានពាក្យ «តូច ខ្លឹម ខ្លាំង» អមដោយប្រាក់រង្វាន់ ១លាន ២សែនរៀល ត្រលប់ទៅវិញ ឬយ៉ាងណា? កុំភ្លេច! តាមដានទស្សនាកម្មវិធី «តូច ខ្លឹម ខ្លាំង» នាព្រឹកថ្ងៃអាទិត្យ ទី ២១ ខែកុម្ភៈខាងមុខនេះ ចាប់ពីម៉ោង ១១ព្រឹកតទៅ៕
 

នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី! 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024