ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

វីដេអូសម្ដែងសមត្ថភាពរបស់កុមារី ២នាក់ ក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» មិនដល់ ១សប្ដាហ៍មានអ្នកមើលក្បែរកន្លះលានដង

២៣ មីនា ២០២១ | កម្សាន្ដ

«តូច ខ្លឹម ខ្លាំង» កម្មវិធីសម្ដែងសមត្ថភាពទេពកោសល្យកុមារកម្ពុជា របស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានក្លាយជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពមួយ នាពេលបច្ចុប្បន្ន ដ្បិតបានសម្រិតសម្រាំងយកនូវបេក្ខភាពជាកុមារាកុមារី ដែលពោរពេញទៅដោយសមត្ថភាពជំនាញ និងទេពកោសល្យពីកំណើតរបស់ពួកគេមិនចាញ់ក្មេងៗបរទេស។

 

 

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមការងារបានបង្ហោះនូវវីដេអូបង្ហាញសមត្ថភាពដើរម៉ូត និងច្រៀងរបស់កុមារី ឆឺរី មានវ័យត្រឹម ៦ឆ្នាំ ដែលនាងពិតជាក្មេងស្រីពោរពេញដោយទេពកោសល្យសិល្បៈ ពិសេសការដើរម៉ូតដ៏រស់រវើក ប្រកបដោយភាពជឿជាក់ បន្ថែមពីលើសមត្ថភាពច្រៀងរបស់គេ។

 

ត្រឹម ៥ថ្ងៃប៉ុណ្ណោះ គិតត្រឹមម៉ោង១១:៣០ថ្ងៃត្រង់ ថ្ងៃអង្គារ ទី ២៣ មីនានេះ វីដេអូរយៈពេលជាង ១៥នាទីរបស់ ឆឺរី មានចំនួនទស្សនាប្រមាណជិត ២០ម៉ឺនដង (197K Views) ចំនួន Share មាន 2.8K និង Like មានចំនួន 22.3K ឯណោះ។

 

 

ងាកទៅក្មេងតូច លាវយី វិញ ក្នុងវ័យត្រឹម ៤ឆ្នាំ កុមារីរូបនេះ មាននិស្ស័យក្នុងពុទ្ធសាសនា ហើយអាចសូត្រធម៌បានជាច្រើនមេ ដែលធ្វើឲ្យទស្សនិកជាច្រើនបង្ហាញក្ដីស្រលាញ់ និងខ្នាញ់លើរូបគេយ៉ាងខ្លាំង។

 

ក្នុងវីដេអូរយៈពេលត្រឹម ៥៧វិនាទី ដែលក្រុមការងារបានបង្ហោះកាលពី ៦ថ្ងៃមុន លាវយី ទាក់ទាញបានចំនួនទស្សនាក្បែរ ២០ម៉ឺនដងដូចគ្នា។ ក្នុងនោះទទួលបានការចុច Share ចំនួន ៧៦៧លើក និងការចុច Like ដល់ទៅ 11K ។

 

កុំភ្លេច! តាមដានទស្សនាកម្មវិធី «តូច ខ្លឹម ខ្លាំង» នារៀងរាល់ព្រឹកថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១:០០ តទៅ៕

 


 

នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី!
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024