ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ហ៊ុយ យ៉ាឡេង ត្រៀមធ្វើឲ្យទស្សនិកជនសើចទាំងទឹកភ្នែកក្នុងរឿងថ្មី «គ្រោះជីវិត កូវីដ-១៩»

១៥ កុម្ភៈ ២០២១ | កម្សាន្ដ

គ្រាន់តែវិបត្តកូវីដ១៩នៅកម្ពុជារៀងស្ងប់ស្ងាត់បន្តិច លោក ហ៊ុយ យ៉ាឡេង បើកពិធីក្រុងពាលីខ្សែភាពយន្តថ្មី ចំណងជើង «គ្រោះជីវិត កូវីដ-១៩» ដែលរឿងនេះត្រូវលោកឲ្យដឹងថា ត្រៀមធ្វើឲ្យទស្សនិកជនសើចទាំងទឹកភ្នែកពេលចាក់បញ្ចាំងជាផ្លូវការនាពេលខាងមុខ។

 



ផលិតករ និងជាងហ្វាងផលិតកម្ម កថាជ័យ លោក ហ៊ុយ យ៉ាឡេង ព្រឹកមិញនេះ បានរៀបចំពិធីក្រុងពាលីចេញថតខ្សែភាពយន្តថ្មីរបស់ខ្លួនបន្ទាប់ពីវិបត្តិកូវីដ១៩នៅកម្ពុជា មានសភាពស្ងប់ស្ងាត់បន្តិច។

 

 

ភាពយន្តថ្មីទើបក្រុងពាលីព្រឹកមិញនេះ ចំណងជើងថា «គ្រោះជីវិត កូវីដ-១៩» ជារឿងឆ្លុះបញ្ចាំងពីថតភាពសង្គម ក្នុងវិបត្តិកូវីដ១៩។

 

 

ផ្តល់កិច្ចសម្ផាសន៍ជាមួយក្រុមអ្នកសារពត៌មានក្នុងស្រុកក្នុងពិធីក្រុងពាលីចេញថតរឿងថ្មីនេះ លោកបានបញជាក់ថា លោកគ្រោងចេញថតរឿង «គ្រោះជីវិត កូវីដ-១៩» តាំងពីចុងឆ្នាំ២០២០ម្ល៉េះ តែដោយសាររលកកូវីដលើកទី២ ទី៣ កើតឡើង ក៏សម្រេចពន្យាពេលរហូតដល់ពេលនេះ។

 


តាមការគ្រោងរឿងនេះ នឹងថតរយៈពេលចន្លោះ១ទៅ៣ខែប៉ុណ្ណោះ ចំណែកទីតាំងថតវិញនោះ ភាគច្រើនគឺនៅរាជធានីភ្នំពេញផ្ទាល់។

 


«គ្រោះជីវិត កូវីដ-១៩» ទៀតសោធន៍ នឹងលើកឡើងពីបញ្ហាសេដ្ឋកិច្ចដែលប្រជាជនបានជួបប្រទះអំឡុងកូវីដ១៩នេះផងដែរ។

 

ក្នុងនោះ របរលក់អនឡាញ និងរបរអចលនទ្រព្យ នឹងត្រូវលោកយកមកដាក់បញ្ចូលក្នុងសាច់រឿងនេះ ជាការស្តែងឲ្យឃើញពីភាពពិតដែលគ្រប់គ្នាបានប្រទះអំឡុងកូវីដ១៩នេះ។

 

ភាពយន្តថ្មីនេះ មានការចូលរួមសម្តែងពីតារាសម្តែងជើងចាស់ជាច្រើនរូប។ ក្នុងនោះក៏មានវត្តមាន កញ្ញា យ៉ែម ស្រីពេជ្រ តារាសម្តែងឆ្នើមម្នាក់ក្នុងសិល្បៈកម្ពុជាផងដែរ។


បង្ហាញខ្លួនក្នុងពិធីក្រុងពាលី តារាសម្តែងស្រស់សោភានេះឲ្យដឹងថា នេះជាលើកទី១ហើយដែលកញ្ញាបានរួមបញ្ចេញស្នាដៃជាមួយលោក ហ៊ុយ យ៉ាឡេង។ កញ្ញា ធ្លាប់ជាអ្នកគាំទ្រភាពយន្តរបស់ផលិតកររូបនេះ។

 

ស្រីពេជ្រ ផ្ទាល់ពុំដែលធ្លាប់គិតឡើយថាថ្ងៃណាមួយនឹងមានឱកាសរួមសម្តែងផលិតករឆ្នើមរូបនេះ។ តារាសម្តែងរូបនេះ រំពឹងខ្លាំងចំពោះខ្សែភាពយន្តខ្នាតធំដែលត្រៀមលេចរូបរាងនេះ។


គួររំលឹកថា លោក ហ៊ុយ យ៉ាឡេង ជាផលិតករឆ្នើមម្នាក់ក្នុងចំនោមផលិតករល្បីៗក្នុងប្រទេសកម្ពុជា។

 

ប្រឡូកវិស័យភាពយន្តប្រមាណ២០ឆ្នាំ ផលិតកររូបនេះបន្សល់បានស្នាដៃភាពយន្តជាច្រើន ប៉ុន្តែរឿងនាំឲ្យមហាជនស្គាល់លោកកាន់តែច្បាស់រួមមាន រឿង «វិកលចរិក» រឿង «ធ្មប់» រឿង «ទារុណកម្មខ្មោច» និងរឿង «ដើម្បីកូន»។

 

ស្នាដៃភាពយន្តរបស់ផលិតកររូបនេះភាគច្រើនផ្អែកលើកថតភាពពិតនៃសង្គម។

 

 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024