ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

“ជំពប់សម្តី ជំពាក់បេះដូង” ខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងជាមួយសាច់រឿងប្លែក តារាវ័យក្មេងល្បីៗកំពុងចាក់ផ្សាយនៅ PNN

២៥ កក្កដា ២០២២ | កម្សាន្ដ

 

ប្លែកទៀតហើយសម្រាប់ប្រិយមិត្ត និងទស្សនិកជនដែលនិយមចូលចិត្តគាំទ្រ និងទស្សនាខ្សែភាពយន្តនានានៅ PNN ដោយស្នាដៃថ្មីសន្លាងមួយទៀតគឺរឿង”ជំពប់សម្ដី ជំពាក់បេះដូង” ដែលប្រជុំដោយតារាល្បីៗវ័យក្មេងកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN ។

 

ការទន្ទឹងរង់ចាំរបស់ហ្វេនៗ ដែលនិយមតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរភីអិនអិន បែបស្នេហាយុវវ័យ  រ៉ូមែនទិចគឺរឿង”ជំពប់សម្ដី ជំពាក់បេះដូង” ដែលជាស្នាដៃថ្មីសន្លាងប្រជុំដោយតារាល្បីៗវ័យក្មេងកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN។


រឿង “ជំពប់សម្តី ជំពាក់បេះដូង” ជាចំណងដៃថ្មីមួយទៀត ដែលបានពាំនាំយកនូវសាច់រឿង ឈុតឆាក ល្អមើល ពីតារាសម្តែងវ័យក្មេងជាច្រើនដួង ហើយមិនតែប៉ុណ្ណោះ ថែមទាំងលាយឡំជាមួយនឹងសំណើចសើចក្អាកក្អាយ ឌីដងផ្លែផ្កាពីតួអង្គនីមួយៗផងដែរ។ 

 


មួយវិញទៀត ខ្សែភាពយន្តភាគខ្មែរថ្មីខាងលើនេះ ក៏ជាសាច់រឿងដែលបង្ហាញពីស្នេហា យុវតីរូបស្រស់ ម៉ាប់ៗមួយរូប ដែលរូបសម្រស់របស់នាង ជាប្រធានបទយ៉ាងក្តៅគគុកនៅក្នុងរឿងនេះ។

 


ទស្សនិកជន ហ្វេនៗ នឹងបានទស្សនាឈុតឆាក ពីស្នេហា ការច្រណែនឈ្នានីសគ្នានៅក្នុងវ័យសិក្សា ដែលអ្វីដែលចោទជាចំណងបញ្ហានោះ គឺការប្រជែងសម្រស់គ្នាទៅវិញទៅមក។ តួយ៉ាង ដូចជា តួអង្គ ក្មេងស្រី សូជីកា ដែលមានរូបរាង ធាតុ ចូលចិត្តញុំាច្រើន មិនចេះថែរក្សារូបរាងខ្លួននោះ ត្រូវបានសើចចំអកពីមិត្តរួមថ្នាក់ និងជាពិសេស បងស្រីរបស់ខ្លួន។

 


សូជីកា ទោះបីខ្លួនមានរូបរាងធាត់ អាក្រក់ ប៉ុន្តែ នាងក៏ជាមនុស្សម្នាក់ដែលមានចិត្តស្មោះត្រង់ និងចេះជួយទុក្ខធុរៈមិត្តរួមថ្នាក់ទៀតផង។ នាង មានចិត្តលួចស្រឡាញ់ បុរសសង្ហារ យ៉ារិទ្ធ ដែលជាប្រធានថ្នាក់ ប៉ុន្តែដោយសារតែខ្លួនមានរូបរាងមិនដូចជាស្រីស្អាតនោះ សុខចិត្តសម្ងំក្តីស្រឡាញ់នេះទុកក្នុងចិត្តតែម្នាក់ឯង។ 

 


តើចុងក្រោយ សូជីកា អាចយកឈ្នះចិត្តបុរសសង្ហារ ប្រធានថ្នាក់ ដូចជាយ៉ារិទ្ធបានឬយ៉ាងណា បើខ្លួនមិនមែនជាស្រីស្អាត ហើយមានរូបរាងធាត់បែបនេះនោះ? សូជីកា នឹងកែប្រែខ្លួនបែបណា ដើម្បីឲ្យមនុស្សដែលធ្លាប់តែមើលងាយទៅលើរូបរាងនោះ មានការភ្ញាក់ផ្អើល និងមានអារម្មណ៍ថា នឹកស្មានមិនដល់ដែលនាងអាចផ្លាស់ប្តូរមកជាស្រីស្អាតបានវិញ? 

 


ចង់ដឹងថា តើសាច់រឿងនៃជីវិតក្មេងស្រីសូជីកា អូនម៉ាប់ៗ ម្នាក់នេះ នឹងផ្លាស់ប្តូររូបរាងខ្លួនឯង ដោយវិធីបែបណា? ហើយនាងបានជួបស្នេហ៍ពិតរបស់នាងដែរឬយ៉ាងណា? សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង« ជំពប់សម្តី ជំពាក់បេះដូង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់តទៅ៕
 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024