ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

“វាសនាបងប្អូនភ្លោះ” ភាពយន្តប្រជុំដោយតារា ចិន វ័យក្មេងល្បីៗជំនាន់ក្រោយកំពុងមានវត្តមាននៅ PNN 

១០ កុម្ភៈ ២០២១ | កម្សាន្ដ

 


ថ្មីប្លែកទៀតហើយសម្រាប់ទស្សនិកជននិយមតាមដានទស្សនាខ្សែភាពយន្តភាគចិន ដោយ PNN បានកំពុងចាក់ផ្សាយខ្សែភាពយន្តដ៏ល្អឯកមួយគឺរឿង”វាសនាបងប្អូនភ្លោះ” ដែលប្រជុំដោយតារាចិនវ័យក្មេងល្បីៗជំនាន់ក្រោយ។



កំពូលខ្សែភាពយន្តភាគចិនដ៏ល្បី និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន កំពុងខ្លួនបង្ហាញទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនហើយ គឺរឿង «វាសនាបងប្អូនភ្លោះ»។

 

នេះជាកាដូសម្រាប់ដើមឆ្នាំ ២០២១ ដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានពាំនាំយកនូវរឿងភាគចិនមក ចាក់ផ្សាយជូនទស្សនា ជាសាច់រឿងដ៏ល្អមើល អមដោយតារាសម្តែងល្បីៗជំនាន់ក្រោយជាច្រើនដួង។ 

 

វត្តមានតារាសម្តែងល្បីៗ ប្រចាំប្រទេសចិន ដែលបានគ្រងតំណែងជាតួអង្គផ្សេងៗគ្នា ដើម្បីធ្វើឲ្យសាច់រឿងទាំងមូលកាន់តែជក់ចិត្តដិតអារម្មណ៍ខ្លាំងឡើងៗ។

 

ក្នុងនោះ រួមមានតារាសម្តែងស្រីប្រុស ដូចជា Mao Xiao Hui សម្តែងជាតួអង្គ Hua Mu Jin ត្រូវជាបងប្អូនភ្លោះជាមួយនឹង Hua Jin Xiu ដែលសម្តែងដោយ Kai Xuan និងតួឯកប្រុស គឺ Jim Yu  សម្តែងជាតួអង្គ Fei Bai និង Sima Ju។

 

មិនត្រឹមតែតារាសម្តែងទាំងបីដួងនេះទេ ក្នុងនោះ ថែមទាំងមានតារាសម្តែងផ្សេងទៀត ដូចជា Keny Kwan សម្តែងជាតួអង្គ Duan Yue Rong , Chen Zheng Yang សម្តែងជា Song Ming Lei , Huang Jue សម្តែងជាតួអង្គ មេទ័ព qing Jiang , Yang Yu Ting សម្តែងជាលោកស្រី Lian ( ប្រពន្ធរបស់លោកមេទ័ព Jiang ) និងរួមទាំងវត្តមានតារាជាច្រើនទៀត។ 

 

យ៉ាងណាមិញ ទស្សនិកជន នឹងបានដឹងថា តើតួអង្គ Mu Jin នាងជានារីឆ្លាតបែបណាខ្លះ ហើយអ្វីដែលសំខាន់ នាងបានរៀនសូត្រចំណេះដឹងពីឪពុករបស់នាង ដើម្បីផ្តល់ប្រយោជន៍ឲ្យមនុស្សច្រើននាក់ថែមទៀតផង។ 

 

ចំពោះសាច់រឿងភាគចិនមួយនេះដែរ គឺមានបង្ហាញពីភាពវ័យឆ្លាតរបស់បងប្អូនភ្លោះទាំងពីរគូ ប៉ុន្តែចុងក្រោយ ពួកគេបែរជាបែកបាក់ និងវាយប្រហារទៅលើគ្នាទៅវិញ ដោយសារតែការញុះញង់ និងចង់បានអំណាច។

 

 ពីបងប្អូន ធ្លាប់តែរីករាយ និងកម្សត់កម្រជាមួយគ្នា Mu Jin និង Jin Xiu បែរជាចងគំនុំ សុីសាច់គ្នាដូចជាសត្រូវយ៉ាងដូច្នោះដែរ។ កាលនៅពីតូច បងប្អូនភ្លោះស្រីទាំងពីរនាក់នេះ ត្រូវបានម្តាយយកទៅលក់ឲ្យគ្រួសាររបស់លោកមេទ័ពJiang ដើម្បីចង់ឲ្យកូនមានអនាគតល្អ និងរស់នៅដោយសុវត្ថិភាព។

 

 

រយៈពេលធំដឹងក្តីជាច្រើនឆ្នាំបានកន្លងផុតទៅ រឿងរ៉ាវជាច្រើនក៏បានកើតឡើងជាបន្តបន្ទាប់ រហូតឈានដល់ដំណាក់មួយ ដែលធ្វើឲ្យពួកគេត្រូវបែកគ្នា ដោយសារតែស្នេហា និងអំណាច ។

 


ដើម្បីចង់ដឹងថា ការសម្តែងរបស់តារាចិនវ័យក្មេងជំនាន់ក្រោយ ថានឹងល្អមើលយ៉ាងណានោះ កុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «វាសនាបងប្អូនភ្លោះ» ដែលកំពុងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ - សុក្រ ម៉ោង ១២ ថ្ងៃត្រង់  ពីថ្ងៃ១០ កុម្ភៈ ២០២១នេះតទៅ។

 

 

ក្រៅពីតែខ្សែភាពយន្តរឿង"វាសនាបងប្អូនភ្លោះ” ដែលកំពុងចាក់ផ្សាយនេះ PNN ក៏មានបណ្តុំខ្សែភាពយន្តភាគបរទេសជាច្រើន បាននឹងកំពុងបម្រើជូនទស្សនិកជនទស្សនាកម្សាន្ត ជាមួយនឹងសាច់រឿងដ៏ល្អមើលជក់ចិត្តពីមួយរឿងទៅមួយរឿង ។

 

 

ពីស្ថានីយ៍ទូរទស្សន៍ឈានមុខគេលើកម្មវិធីភាពយន្តកម្សាន្ត ភីអិនអិន ក៏ត្រៀមខ្លួនពាំនាំយកចំណីចក្ខុនូវចំណងដៃរឿងភាគថ្មីៗបន្ថែមទៀត ជូនទៅដល់បណ្តាអ្នកគាំទ្រ ក៏ដូចជាហ្វេនៗទាំងអស់ផងដែរ។

 

 

ជាមួយគ្នានេះ ទស្សនិកជន នឹងបានទស្សនារឿងភាគចិនបុរាណជាច្រើនរឿង បែបប្រវត្តិសាស្ត្រ ស្នេហាមនោសញ្ចេតនា ការប្រយុទ្ធដណ្តើមអំណាចក្នុងរជ្ជកាលសម័យនៃប្រទេសចិន ដែលនឹងមកដល់នៅដើមឆ្នាំ ២០២១នេះ៕

 

 

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024