ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កីឡារដូវរងាកំពុងតែពេញនិយមខ្លាំងពីសំណាក់ពលរដ្ឋចិន

២២ មករា ២០២១ | កម្សាន្ដ

អំឡុងពេលដែលរដូវរងាចូលមកដល់ និងស្របពេលដែលកម្មវិធីកីឡាអូឡាំពិករដូវរងានៃឆ្នាំ ២០២២ កាន់តែខិតចូលមកដល់ផងដែរនោះ ការលេងកីឡាកម្សាន្តនៅតំបន់ព្រិលទឹកកកក៏កំពុងតែទទួលបានការពេញនិយមខ្លាំងពីសំណាក់ពលរដ្ឋចិន។

 


ផ្អែកតាមការចុះផ្សាយរបស់បណ្ឌិត្យសភាទេសចរណ៍ចិន ស្របពេលដែលកម្មវិធីកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង កាន់តែខិតចូលមកដល់ គេសង្កេតឃើញថាពលរដ្ឋចិនកាន់តែច្រើនឡើងៗបាននាំគ្នាលេងកីឡារដូវរងា។

 


ដូចជានៅជ្រលង Shuangqiao (សួងឆៀវ) នៃភ្នំ Siguniang (ស៊ីគូណាំង) នៃខេត្តស៊ីឈ័នប្រទេសចិន បានក្លាយជាទីតាំងពេញនិយមក្នុងការលេងកីឡាឡើងភ្នំទឹកកកនៅប្រទេសចិន។

 

 

សម្រាប់រដូវរងាឆ្នាំនេះ គេបានប្រារព្ធពិធីបុណ្យឡើងភ្នំមួយដែលប្រមូលផ្តុំអ្នកស្នេហាវិស័យកីឡា និងអ្នកឡើងភ្នំអាជីពជាច្រើនដើម្បីស្វែងយល់ពីទឹកធ្លាក់កកជាង ៧០ កន្លែងដែលមានកម្ពស់ ៣៨០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។

 


ក្រៅពីតំបន់ភ្នំ Siguniang (ស៊ីគូណាំង) នេះ តំបន់ទេសចរណ៍ដែលមានទឹកកក និងព្រិលដទៃទៀតដែលអាចលេងកីឡាបាន ក៏ទទួលបានការពេញនិយមពីពលរដ្ឋចិនផងដែរ។

 


របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលប្រទេសចិនបានធ្វើការវិនិយោគទឹកប្រាក់ ៩០០ពាន់លានយ័ន ដែលស្មើប្រមាណ ១៤០ពាន់លានដុល្លារ ទៅលើតំបន់ទេសចរណ៍ព្រិល និងទឹកកក ដោយគេរំពឹងថាវិស័យនេះនឹងទាក់ចិត្តប្រជាជនប្រមាណ ៣០០ លាននាក់ឲ្យចូលរួមលេងកម្សាន្ត ៕
 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024