ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កូន​អ្នក​បាត់ដំបង​អាយុ​ត្រឹម​ ៥ឆ្នាំ តែ​អាច​ប្រាប់ឈ្មោះ​សត្វ​ដាយណូស័រ​ ដោយ​គ្រាន់​តែ​មើល​រូប ឬ​គ្រោង​ឆ្អឹង​

១៩ មករា ២០២១ | កម្សាន្ដ

ប៉ែន អធិជេដ្ឋា​ កុមារា​វ័យ​ ៥​ឆ្នាំ​ មាន​សមត្ថភាព​ពិសេស​មួយ​ ដែល​កុមារ​វ័យ​ប្រហែល​គេ​ភាគច្រើន​ពុំ​អាច​ធ្វើ​បាន​ នោះ​គឺ​ការ​ចេះ​ចាំ​យ៉ាង​ស្ទាត់​នូវ​ឈ្មោះ​សត្វ​ដាយណូស័រ​ ដោយ​គ្រាន់​តែ​គណៈកម្មការ​កម្មវិធី តូច ខ្លឹម ខ្លាំង របស់ភីអិនអិនបង្ហាញ​រូបរាង​​ ឬ​គ្រោង​ឆ្អឹង​របស់​វា​តែ​ប៉ុណ្ណោះ។​

 

 

ក្រៅតែ​ពី​ការ​សម្គាល់​បាន​រូបរាង​ ឬ​គ្រោង​ឆ្អឹង​ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​ ៣​រូប​ សរសើរភាព​ជំនាញ​របស់​គេ​ កុមារា​រូប​នេះ​ក៏​អាច​ប្រាប់​បាន​ផងដែរ​ ពី​ប្រភេទ​ចំណី​ដែល​សត្វ​ដាយណូស័រ​នីមួយៗ​ស៊ី​ ដូចជា​ប្រភេទ​ស៊ីសាច់​ និង​ស៊ី​រុក្ខជាតិ​ជា​អាហារ​ជាដើម។

 

 

លោក ប៉ែន មិថុនា និង​អ្នកស្រី​ តុង ស៊ូឆេង មាន​ទីកំណើត​នៅ​ខេត្ត​បាត់ដំបង​ ដែល​ជា​ឪពុក​ម្ដាយ​របស់​កុមារា​ជេដ្ឋា​ ឲ្យ​ក្រុម​ការងារ​យើង​ដឹង​ថា​ កូន​ប្រុស​ម្នាក់​នេះ​ស្គាល់​ឈ្មោះ​សត្វ​ដាយណូស័រ​ តាម​រយៈការ​​មើល​វីដេអូ​នៅ​លើ​ YouTube តាំង​ពី​គេ​មាន​អាយុ​ជាង​ ៣ឆ្នាំ​មក​ម្ល៉េះ។

 

 

ដើម្បី​ជ្រាប​ច្បាស់​ថា​ ប៉ែន អធិជេដ្ឋា​ មាន​សមត្ថភាព​ពិសេស​កម្រិត​ណា?​ ហើយថា​ តើ​គេ​អាច​យក​ពាក្យ​ «តូច ខ្លឹម ខ្លាំង» ពី​គណៈកម្មការ​ទាំង​ ៣​ រួម​ជាមួយ​ប្រាក់​រង្វាន់​ ១លាន​ ២សែន​ ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​ទេនោះ? កុំភ្លេច​តាម​ដាន​ទស្សនា​កម្មវិធី​ តូច ខ្លឹម​ ខ្លាំង​ នា​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែ​មករា​នេះ​ ចាប់​ពី​ម៉ោង​ ១១ព្រឹកតទៅ។

 

 

នៅ​មាន​ទៀត​! ក្រៅ​តែ​ពី​ការ​បង្ហាញ​សមត្ថភាព​ចងចាំសត្វ​ដាយណូស័រ​​របស់​ជេដ្ឋា​ ក៏​មាន​ការ​បង្ហាញ​សមត្ថភាព​សិល្បៈ​លើ​ជំនាញ​សម្ដែងរបាំបុរាណ​ និង​ច្រៀងបទភ្លេងការ​របស់​កុមារី​វ័យ​ ១១​ឆ្នាំ​ សៀរ នីតា​ ផង​ដែរ​។​ កុមារ​ទាំង​ ២​នាក់​សុទ្ធ​តែ​មាន​ជំនាញ​អស្ចារ្យ​រៀង​ៗ​ខ្លួន​ ចាំ​មើល​គេ​អាច​ទទួល​បាន​ពាក្យ​ តូច ខ្លឹម​ ខ្លាំង​ ពីគណៈកម្មការ​ដែរ​ឬទេ?

 

នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី! 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024