ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

NOCC ស្នើសហព័ន្ធកីឡាជាតិ ជ្រើសតែអត្តពលិកទេពកោសល្យ និងឆន្ទៈពិត ដើម្បីទៅហាត់នៅចិនរយៈពេលវែង

១៣ ឧសភា ២០២០ | កីឡា

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ NOCC នៅចុងសប្តាហ៍កន្លងទៅនេះ បានកោះអញ្ជើញសហព័ន្ធកីឡាជាតិចំនួន១២ ចូលរួមកិច្ចប្រជុំមួយ ស្តីពីការត្រៀមខ្លួនបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណៈរដ្ឋប្រជាមានិតចិនដើម្បីត្រៀមស៊ីហ្គេម ២០២៣។

 

 

ក្នុងកិច្ចប្រជុំនោះ មន្ត្រីជាន់ខ្ពស់  NOCC បានស្នើដល់សហព័ន្ធកីឡាជាតិទាំង១២ ត្រូវធ្វើយ៉ាងណា ជ្រើសតែអត្តពលិរូបណា ដែលមានទេពកោសល្យ និងឆន្ទៈខ្ពស់ ក្នុងការហ្វឹកហាត់ ដើម្បីសម្រេចបានគុណដ៏ល្អប្រសើរមួយ ក្នុងគោលដៅ ត្រៀមប្រជែងមេដាយក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ កិច្ចប្រជមដដែលនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានស្នើដល់សហព័ន្ធដែលចូលរួម ត្រូវ     បន្តធ្វើបច្ចុប្បន្នភាព ឬ UP-DATE រាល់ព័ត៌មានរបស់ កីឡាករកីឡាការិនិ ជម្រើសជាតិរបស់ខ្លួន ដើម្បីងាយស្រួលសម្រួល ដល់ការបញ្ជូនពួកគេទៅហ្វឹកហាត់ បញ្ជៀសបញ្ហាណាមួយ។ 

 


«នៅព្រឹកមិញនេះ យើងបានបើកកិច្ចប្រជុំមួយជាមួយសហព័ន្ធកីឡាជាតិចំនួន១២ ស្តីពីការត្រៀមខ្លួនជ្រើសរើសអត្តពលិកចេញទៅហ្វឹកហាត់នៅចិន ដែលភាគីចិន ទើបតែឱ្យព័ត៌មានមកយើង ក្នុងពេលដែលមានកិច្ចប្រជុំតាមអនឡាញមួយ ជាមួយគណៈកម្មា CAMSOC  ចឹងហើយបានជាពេលនេះ យើងបើកកិច្ចប្រជុំជាមួយសហព័ន្ធទាំងនោះ ដើម្បីរំលឹកពួកគេ អោយត្រៀមខ្លួន រៀបចំក្រុមដើម្បីចេញទៅហ្វឹកហាត់ ឱ្យមានភាពល្អប្រសើរ ដូចជាការធ្វើបច្ចុប្បន្នភាពកីឡាករ កីឡាការិនីឡើងវិញ ។ ប្រសិនបើកីឡាករ កីឡាការិនីណា ដែលយើងធ្លាប់រើសកាលមុនហ្នឹងឈប់ ឬក៏មានបញ្ហាមិនអាចទៅហាត់បាន ចឹងសហព័ន្ធនិមួយៗត្រូវតែធ្វើបច្ចុប្បន្នភាពឡើងវិញ»។

 

 


គួរបញ្ជាក់ថា គម្រោងចេញទៅហ្វឹកហាត់នៅសាធារណៈរដ្ឋប្រជាមានិតចិន មាន២ជម្រើស។ ជម្រើសទី១ ប្រសិនបើមេរោគកូវីដ១៩ ចប់នៅពេលដ៏ខ្លីៗខាងមុខនេះ កម្ពុជា នឹងបញ្ជូនអត្តពលិកចំនួន១១០រូប ទៅហ្វឹកហាត់នៅចិន នាអំឡុខែវិច្ឆិកា ឆ្នាំ ២០២០។ តែប្រសិនកូវីដ១៩នេះ នៅពុំទាន់សះស្បើយទេនោះ កម្ពុជា នឹងលើកពេលបញ្ជូនអត្តពលិកទាំង១១០រូបនោះ ទៅហ្វឹកហាត់ នៅអំឡុងខែមីនា ឆ្នាំ២០២១វិញ៕ 


អត្ថបទ៖ ងិន មករា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024