ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Netflix លេង ឈុត ធំ សម្រាប់ ឆ្នាំ ២០២១ ប្រជុំ សុទ្ធ តែ តួហូលីវូដ ល្បីៗ

១៣ មករា ២០២១ | កម្សាន្ដ

ក្រុមហ៊ុន Netflix ទើបតែបញ្ចេញវីដេអូផ្សព្វផ្សាយ ខ្សែភាពយន្តរបស់ ខ្លួនសម្រាប់ឆ្នាំនេះ ដោយ មានគ្រប់រសជាតិ គ្រប់ប្រភេទ ដើម្បីបង្ហាញពីភាពលេចធ្លោកាន់តែខ្លាំងរបស់សេវា Streaming ក្នុងអាជីវកម្មខ្សែភាពយន្ត។

 

 


ក្រុមហ៊ុន Netflix បានឲ្យដឹងកាលពីថ្ងៃទី ១២ ខែមករាថា ខ្លួននឹងបញ្ចេញខ្សែភាពយន្តជាង ៧០ រឿងនៅឆ្នាំនេះសម្រាប់អតិថិជនរបស់ខ្លួន ដោយ មានរឿងបែបកំប្លែង រឿង មនោសញ្ចេតនា គ្រួសារ និងភាពយន្តប្រភេទផ្សេងៗជាច្រើនទៀត។

 

 


ភាពយន្តធំៗ  ដែល Netflix គ្រោង ចេញផ្សាយ ក្នុងឆ្នាំ នេះរួមមានរឿង "Red Notice" សម្តែងដោយ Ryan Reynolds (រ៉ាយអ៊ើន រ៉េណុល), Gal Gadot (ហ្កាល់ ហ្កាដូត) និង Dwayne Johnson (ធ្វេន ចនសុន) ដែលជាភាពយន្តមួយក្នុងចំណោមភាពយន្ត Action ចំនួន ៦ ខ្សែភាពយន្តខ្មោច Zombie "Army of the Dead" និង ភាពយន្ត កំប្លែង មួយ ចំនួន ទៀត ដែល រួម សម្ដែង ដោយ តារា ល្បី ៗជាច្រើន ដូចជា Leonardo DiCaprio (លីអូណាដូ ឌីខាព្រីយ៉ូ), Jennifer Lawrence (ជេនីហ្វើ ឡរ៉េន), Tyler Perry (ថៃលើ ភើរី) និង Meryl Streep (មើរីល ស្ទ្រីប) ជាដើម។

 

 

 

ភាពយន្តទាំងអស់លើក លែង តែ ភាពយន្ត៤រឿង នឹង ត្រូវ បាន ចេញផ្សាយ សម្រាប់អតិថិជន Netflix ទាំងជាង ១៩០ ប្រទេស ។

 

 


គួរ បញ្ជាក់ថា ក្រុមហ៊ុន Netflix កំពុងប្រជែងដណ្ដើម អ្នកទស្សនាជាមួយក្រុមហ៊ុនសេវាកម្ម Streaming ឬកម្សាន្តអនឡាញ ថ្មីៗ ជា ច្រើន ទៀត ដូចជា Walt Disney, AT&T, និង Apple ជាដើម។

 

 

ការប្រកួតប្រជែងក្នុង វិស័យ អនឡាញ នេះ មាន សន្ទុះកាន់តែខ្លាំងឡើង ស្រប ពេល ការ រាលដាល ជំងឺកូវីដ ១៩ បានបង្ខំឲ្យរោងភាពយន្ត ទូទាំង ពិភពលោក ត្រូវ បិទទ្វារ ៕

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024