ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋអាមេរិកអបអរសាទរពិធីបុណ្យ Thanksgiving ក្នុងសម័យកូវីដ១៩

២៧ ​វិច្ឆិកា ២០២០ | កម្សាន្ដ

ទោះបីជាមានការផ្ទុះខ្លាំងនូវជំងឺកូវីដ១៩ សហរដ្ឋអាមេរិកនៅតែបន្តការអបអរសាទរពិធីបុណ្យ  Thanksgiving ដែលជាពិធីធំប្រចាំឆ្នាំសម្រាប់អបអរ បន្ទាប់ពីការប្រមូលភោគផលកសិកម្ម ។

 


ជារៀងរាល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍ទីបួន នៃខែវិច្ឆិកា តាមបណ្ដាប្រទេសនៅលោកខាងលិចមួយចំនួនជាពិសេសនៅសហរដ្ឋអាមេរិក ពលរដ្ឋទូទៅតែងតែបានឈប់សម្រាក និងជួបជុំគ្នាទទួលទានអាហារជួបជុំគ្រួសារនៅក្នុងថ្ងៃនៃពិធីបុណ្យ Thanksgiving។

 


ក្នុងពិធីបុណ្យ Thanksgiving នៅសហរដ្ឋអាមេរិកក៏តែងតែមានជាប្រចាំផងដែរនូវការដង្ហែក្បួនរបស់ក្រុមហ៊ុន Macy (ម៉េស៊ី) នៅក្នុងទីក្រុងញ៉ូវយកដែលតែងតែមានការចូលរួមយ៉ាងកុះករ។ 

 


ដោយឡែកសម្រាប់សម័យកាលកូវីដ១៩នេះ ក្រុមហ៊ុន (ម៉េស៊ី) នៅតែបន្តការដង្ហែក្បួនរបស់ខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ប៉ុន្តែមិនមានការចូលរួមអ៊ូអរដូចរាល់ឆ្នាំនោះទេ ដោយសារអាកាសធាតុចុះត្រជាក់ធ្វើឲ្យងាយឆ្លងជំងឺកូវីដ១៩ ទើបមនុស្សម្នានាំគ្នាសម្ងំក្នុងផ្ទះរៀងៗខ្លួន។ 

 


ការដង្ហែក្បួនបានបង្ហាញរូបខ្នាតយក្សរបស់តួអង្គតុក្កតាល្បីៗជាច្រើនដើម្បីផ្ដល់ភាពរំភើបរីករាយដល់កុមារៗ។

 

 

ក្រោយពិធីដង្ហែក្បួនអស់រយៈពេល៣ម៉ោង របស់ក្រុមហ៊ុន Macy (ម៉េស៊ី) បានបញ្ចប់ទៅនាពេលថ្ងៃត្រង់ ក្នុងកម្មវិធីនោះក៏មានការសម្ដែងបទចម្រៀងពីតារាចម្រៀង Country ល្បីឈ្មោះ Dolly Parton (ដូលលី ផាតុន) ផងដែរ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024