ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

គ.ជ.ប ទទួលបណ្ដឹង ១២៨បណ្ដឹង ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

២៦ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីរឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅថ្នាក់ក្រុមប្រឹក្សាឃុំសង្កាត់ និងនៅថ្នាក់ គ.ជ.ប មានបណ្ដឹងសរុបចំនួន ១២៨បណ្ដឹង។ 

 

ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់  និងនៅថ្នាក់ គជប គឺមានបណ្តឹងសរុបចំនួន ១២៨ បណ្ដឹង ។ ក្នុងចំណោមបណ្ដឹងទាំងអស់ មាន ១ បណ្ដឹង បានប្ដឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មាននៅក្រោយកិច្ចប្រជុំជាមួយភាគិពាក់ព័ន្ធស្ដីពីការបិទផ្សាយបញ្ជីរឈ្មោះបោះឆ្នោតដំបូង និងបញ្ជីរឈ្មោះអ្នកនឹងត្រូវលុបចេញពីីបញ្ជីរបោះឆ្នោតនៅឃុំ សង្កាត់ ទូទាំងប្រទេស ដែលធ្វើឡើងនៅស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីព្រឹកមិញ។

 


យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល ជារួមពាក្យបណ្ដឹងទាំងអស់ត្រូវបានដោះស្រាយ គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការ ហើយជាលទ្ធផលបានលើក ចោលពាក្យបណ្ដឹង ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ។ បណ្ដឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ៥៦ បណ្ដឹង ជាបណ្ដឹង សុំឱ្យផ្តន្ទាទោស ។ បណ្ដឹងទាំង នោះមកពីគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ មាន ចំនួន ៤៧ បណ្តឹង គណបក្សប្រជាជនកម្ពុជា មានចំនួន ៥ បណ្តឹង និង ក្រុមចុះឈ្មោះបោះឆ្នោត មានចំនួន ៤ បណ្ដឹង ។ 

 


ចំពោះលទ្ធផលនៃការដោះស្រាយបណ្តឹង នៅថ្នាក់ឃុំ សង្កាត់ គឺបានផ្សះផ្សាសះជា មានន័យថា ភាគីនៃបណ្តឹងយល់ព្រម ស្រួលគ្នា២២បណ្ដឹង, ផ្សះផ្សាមិនសះជា ភាគីនៃបណ្ដឹង មិនព្រមស្រុះស្រួលគ្នាចំនួន១០បណ្ដឹង, ដើមបណ្តឹងសុំដកពាក្យបណ្តឹងវិញចំនួន៤បណ្ដឹង, ធ្វើលិខិតជូន ដំណឹងបដិសេធពាក្យបណ្តឹងចំនួន១៩បណ្ដឹង, លើកពាក្យបណ្តឹងចោលដោយសារដើមបណ្តឹងមិន១បណ្ដឹង។ ដោយឡែកនៅថ្នាក់ គជប មានបណ្ដឹងសរុបចំនួន៧៥បណ្ដឹង ដោយ៣បណ្ដឹងប្ដឹងបន្តពីថ្នាក់ក្រុមប្រឹក្សាឃុំសង្កាត់ ជាបណ្ដឹងសុំអោយមានការផ្ដន្ទាទោស។

 


សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីរឈ្មោះបោះឆ្នោត អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីរបោះឆ្នោតដំបូង និងបញ្ជីរឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីរបោះឆ្នោត ដែលត្រូវបិទផ្សាយនៅថ្ងៃទ២៧ខែវិច្ឆិការឆ្នាំ២០២០។ ពលរដ្ឋអាចប្ដឹងតវាចំពោះការកត់ត្រានូវទិន្នន័យពាក់ព័ន្ធ ឬការលុបឈ្មោះមិនត្រឹមត្រូវ ឬប្ដឹងជំទាស់យ៉ាងយូរនៅក្រោយ៥ថ្ងៃបន្ទាប់ពីបិទផ្សាយ នៅតាមសាលាឃុំសង្កាត់ទូទាំងប្រទេស ព្រមទាំងផ្សព្វផ្សាយតាមគេហទំព័រ គជប៕

 

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ និន សុខលី

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024