ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ចំនួនអ្នកស្នើសុំការរៀបចំឥណទានឡើងវិញបន្តថយចុះជាបន្តបន្ទាប់ចាប់ពីខែកញ្ញា 

១៨ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

សមាគមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ចំនួនអតិថិជនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រមាណជិត២៩ម៉ឺននាក់បានដាក់ពាក្យស្នើសុំការរៀបចំឥណទានឡើងវិញដោយសារងផលប៉ះពាល់ពីជំងឺកូវីដ១៩ ប៉ុន្តែក្នុងចំណោមនោះគឺមានអតិថិជនជាង ២៧ ម៉ឺន១ពាន់នាក់ហើយសម្រេចទទួលបានការរៀបចំឥណទានសារឡើងវិញក្នុងទំហំទឹកប្រាក់កម្ចីសរុប១ពាន់៣២៦លានដុល្លារអាមេរិក ដែលចំនួនអតិថិជនអ្នកស្នើសុំឥណទានឡើងវិញនេះគឺបានបង្ហាញពីតួលេខធ្លាក់ចុះគួរឲ្យកត់សម្គាល់។

 

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញមានការថយចុះខ្លាំងពីខែកញ្ញាដល់ដើមខែវិច្ឆិកា នេះចំនួនអតិថិជនមានការថយចុះច្រើនដែលក្នុង១ សប្តាហ៍មានអតិថិជនត្រឹមតែ ១ពាន់នាក់ ឬទាបជាងនេះបានដាក់ពាក្យស្នើសុំឲ្យមានការរៀបចំឥណទានឡើងវិញ។

 

លោក បញ្ជាក់ថា ការថមថយនេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា អតិថិជនដែលរងផលប៉ះពាល់ដោយសាជំងឺកូវីដ ១៩ មានការថយថយ និងក៏ជាសញ្ញាល្អសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូលផងដែរ។


លោក ផល វ៉ាន់ឌី បានអះអាងទៀតថា ចំនួនអតិថិជនដែលរងផលប៉ះពាល់ដោយសាជំងឺកូវីដ ដែលបានដាក់ពាក្យស្នើសុំ ស្ថិតនៅចន្លោះក្រោម១ពាន់នាក់ក្នុងមួយសប្តាហ៍ ប៉ុន្តែដោយសាមួយរយៈចុងក្រោយនេះមានអតិជនមួយចំនួន បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ក៏ត្រូវបានប្រើយន្តការរៀបចំឥណទានឡើងវិញជាមួយគ្នាយន្តការនឹងកូវីដ ១៩ផងដែរ ទើបធ្វើឲ្យចំនួនអ្នកស្នើសុំស្ថិតមកនៅត្រឹម១ពាន់នាក់នេះ។


លោកបន្តថា យ៉ាងណាក្នុងរយៈពេល២ ទៅ៣ សប្តាហ៍ ចុងក្រោយនេះឃើញថា អតិថិជនបានវិលមករកសភាពដើមខ្លះៗវិញហើយ ជាពិសេសនៅក្នុងវិស័យសហគ្រាសធនតូច និងមធ្យម និងអាជីវកម្មទូទៅ លើកលែងតែវិស័យទេសចរណ៍ប៉ុណ្ណោះនៅតែបន្តរងផលប៉ះពាល់ខ្លាំងដដែល។

 


លោក ផល វ៉ាន់ឌី បន្តថា ការវិវត្តរបស់វិស័យហិរញ្ញវត្ថុនេះ រាប់ទាំងចំនួនអថិជន ចំនួនឥណទានសរុបក្នុងវិស័យ ដែលជាឧទាហរណ៍ចំនួនអតិថិជនដាក់ប្រាក់សន្សំ និងប្រាក់បញ្ញើគឺមិនមានសញ្ញាប្រែប្រួលខ្លាំងក្លានោះទេ។

 

 

ប៉ុន្តែចំពោះការស្នើសុំឥណទានថ្មីៗគិតមកដល់ត្រឹមរយៈពេល៩ខែ ឆ្នាំ២០២០ គឺមានកំណើនទាបជាងឆ្នាំ២០១៩ ប្រមាណ១០ ភាគរយ ខណៈដែលអតិថិជនភាគច្រើនបានបង្ហាញពីមានភាពប្រយ័ត្នខ្ពស់ក្នុងការពង្រីកអាជីវកម្មបន្ថែម ក្នុងដំណាក់កាលជំងឺកូវីដ ១៩៕
 

 

 

 

អត្ថបទ ស៊ឺន សុន 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024