ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កម្មវិធីសប្ដាហ៍ម៉ូដដ៏ធំនៅប្រទេសចិន រៀបចំធ្វើឡើងនៅទីក្រុងប៉េកាំង

២៦ តុលា ២០២០ | កម្សាន្ដ

កម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ដ៏ធំមួយ បានប្រព្រឹត្តនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលកម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា សរុបទៅមានរយៈពេល៩ថ្ងៃឯណោះ។

 

 


កម្មវិធីសប្ដាហ៍ម៉ូដសំលៀកបំពាក់ China International Fashion Week បានចាប់ផ្ដើមប្រព្រឹត្តឡើងកាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

 

 


កម្មវិធីតាំងបង្ហាញម៉ូដនេះមានគម្រោងចាក់ផ្សាយជាលក្ខណៈអនឡាញផង និងបើកឲ្យចូលរួមទស្សនាផ្ទាល់ផង ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។ រយៈពេល៩ថ្ងៃនេះ នឹងមានការរៀបចំជាកម្មវិធីតូចៗជិត ១០០ និងមានការប្រកួតប្រជែងផ្នែកសំលៀកបំពាក់ចំនួនពីរនៅក្នុងនោះផងដែរ។ 

 

 


កម្មវិធីនេះដែរ រំពឹងថាមិនត្រឹមតែអាចទាក់ទាញអ្នកច្នៃម៉ូដសំលៀកបំពាក់ក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏រំពឹងថាមានការចូលរួមពីអ្នកច្នៃម៉ូដពីប្រទេសជាច្រើនរួមមានមកពីចក្រភពអង់គ្លេស និងប្រទេសប៉េរូជាដើម៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024