ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

Cardi B ដាក់ពាក្យសុំលែងប្ដី ក្រោយរួមរស់ជាមួយគ្នាបាន ៣ឆ្នាំ

២១ កញ្ញា ២០២០ | កម្សាន្ដ

តារារ៉េបស្រីអាមេរិក Cardi B (ខាឌីប៊ី) ថ្មីៗនេះបានដាក់ពាក្យសុំលែងលះគ្នានឹងស្វាមី កំឡុងពេលដែលនាងមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងក្នុងឧស្សាហកម្មចម្រៀង។

តារារ៉េបអាមេរិកនាង Cardi B (ខាឌីប៊ី) បានដាក់ពាក្យលែងលះគ្នានឹងស្វាមី គឺលោក Offset (អហ្វសេត) ដែលជាតារារ៉េបដូចគ្នា កាលពីសប្ដាហ៍មុននេះ ក្រោយរួមរស់ជាមួយគ្នាបានរយៈពេល ៣ឆ្នាំ និងមានកូនស្រីម្នាក់ជាចំណងដៃ។

 


គួររំឭកថា Cardi B (ខាឌីប៊ី) និង Offset (អហ្វសេត) បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយស្ងាត់ៗកាលពីឆ្នាំ ២០១៧ និងបង្កើតបានកូនស្រីម្នាក់កាលពីឆ្នាំ ២០១៨ ដោយបានដាក់ឈ្មោះឲ្យថា Kulture (ខាល់ឈើ)។ កាលពីឆ្នាំ ២០១៨ Cardi B (ខាឌីប៊ី) ធ្លាប់បានបង្ហើបឲ្យដឹងថាខ្លួននឹងស្វាមីបានចែកផ្លូវគ្នាហើយ ប៉ុន្តែក្រោយមកក៏ជួបជុំគ្នាវិញ។

 

 


សម្រាប់ការលែងលះថ្មីចុងក្រោយនេះ គឺកើតមានចំពេលដែលតារាស្រីវ័យ ២៧ឆ្នាំរូបនេះកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំង តាមរយៈបទចម្រៀងថ្មីមានចំណងជើងថា WAP (វ៉ាប)  ដែលបានឈរនៅតំណែងលេខមួយលើតារាង Billboard Hot 100 រយៈពេល ៣សប្ដាហ៍មកហើយ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024