ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងទេសចរណ៍ កំពុងសិក្សាលទ្ធភាពបើកទ្វារប្រទេស ស្វាគមន៍ទេសចរបរទេស ខណៈជំងឺកូវីដ-១៩ ហាក់អាចស្ថិតនៅក្រោមការគ្រប់គ្រងបាន

១១ កញ្ញា ២០២០ | ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី១០ ខែកញ្ញានេះ បានប្រកាសថា ក្រសួងទេសចរណ៍ កំពុងសិក្សាលទ្ធភាព ដើម្បីស្នើសុំគោលការណ៍ អនុញ្ញាតបើកទ្វារប្រទេស ស្វាគមន៍អ្នកទេសចរបរទេស ក្នុងជម្រើសផ្សេងៗ ពីសម្តេចប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីប្រទេសកម្ពុជា បច្ចុប្បន្ន ហាក់បានបន្សាំខ្លួនបានច្រើនជាមួយការរស់នៅបែបថ្មី ជាមួយជំងឺកូវីដ-១៩។

 


ក្រៅពីគម្រោងស្នើសុំគោលការណ៍អនុញ្ញាតបើកទ្វារប្រទេសស្វាគមន៍អ្នកទេសចរ បរទេស ក្រសួងទេសចរណ៍ នៅថ្ងៃនេះ ក៏បានដាក់ចេញនូវគោលការណ៍ ដើម្បីត្រៀមបំរុងទទួលស្វាគមន៍អ្នកទេសចរ ដែលអាចនឹងមានកំណើនក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខ ភ្ជាប់នឹងការពារ កុំអោយឆ្លងជំងឺកូវីដ-១៩ ផងដែរ។

 

 

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ឈាវ ថុក វីរៈ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024