ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជិត ៥ម៉ឺននាក់ ក្នុងឱកាសពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ កន្លងទៅថ្មីៗនេះ

១៨ ឧសភា ២០២១ | ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអោយដឹងថា រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែឧសភា កម្ពុជាទទួលបានទេសចរសរុបជិត ៥ម៉ឺននាក់។

 


ក្នុងនោះ ខេត្តកំពត គឺជាខេត្តដែលទទួលបានអ្នកទេសចរច្រើនជាងគេ បានប្រមាណជាង ១ម៉ឺននាក់ គ្រាដែលខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរតិចជាងគេ បានប្រមាណត្រឹមតែជាង ១ពាន់នាក់តែប៉ុណ្ណោះ៕


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024