ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

វិស័យទេសចរណ៍កម្ពុជាផ្តើមកម្រើកឡើងវិញ ក្រោយរាជរដ្ឋាភិបាលបើកអោយពលរដ្ឋធ្វើចរាចរណ៍ 

០៤ មិថុនា ២០២១ | ព័ត៌មានជាតិ

វិស័យទេសចរណ៍កម្ពុជា ពិសេសទេសចរណ៍ផ្ទៃក្នុង ផ្តើមមានសកម្មភាពកម្រើកឡើងវិញ ជាបណ្តើរៗហើយ ក្រោយរាជរដ្ឋាភិបាល បិទបញ្ចប់នូវការវិធានការបិទខ្ទប់ និងបើកអោយពលរដ្ឋអាចធ្វើចរាចរណ៍ឡើងវិញ។ របាយការណ៍របស់ក្រសួងទេសចរណ៍ ខែឧសភាកន្លងទៅ កម្ពុជាទទួលបានទេសចរសរុបជាង ១៩លាននាក់ កើនឡើងជាង ៦០០ភាគរយ បើប្រៀបធៀបនឹងខែមេសា ដែលរាជរដ្ឋាភិបាល ហាមឃាត់ការធ្វើចរាចរណ៍ឆ្លងខេត្តរាជធានី។

 


ឆ្លើយតបនឹងកំណើនទេសចរណ៍ជាបណ្តើៗនេះ ក្រសួងទេសចរណ៍ នៅតែបន្តណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត ឲ្យរួមគ្នាអនុវត្តន៍ អោយបានម៉ឺងម៉ាត់នូវវិធាននានា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕

 


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024