ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

អាកាសយានដ្ឋានអន្តរជាតិ តារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ ដំណាក់កាលទី១ នៅចុងឆ្នាំនេះ

២៧ សីហា ២០២០ | សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំ២០២០នេះហើយ ខណៈដែលតាមការរំពឹងទុក របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលធ្លាប់បានអះអាងថា អាកាសយានដ្ឋាននេះ អាចនឹងបើកដំណើរការនៅឆ្នាំ២០២១ ឬឆ្នាំ២០២២ ខាងមុខនេះ ហើយវាក៏នឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយ ដែលអាចនឹងបើកដំណើរការមុនគេ ក្នុងចំណោមអាកាសយានដ្ឋានកំពុងសាងសង់ទាំង៣ របស់កម្ពុជា។

 

អាកាសយានដ្ឋានតារាសាគរខេត្តកោះកុង ត្រូវបានគេដឹងថា មានតម្លៃវិនិយោគប្រមាណ៣ ពាន់៨ រយលានដុល្លារអាមេរិក ស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុនចិនមួយឈ្មោះថា Union Development Group (UDG) និងត្រូវបានវិនិយោគលើដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានទំហំផ្ទៃដីសរុប ៤ ម៉ឺន ៥ពាន់ហិកតា និងមានផ្លូវរត់ថយន្ដហោះប្រវែងបណ្ដោយ ៣,២ គីឡូម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ៕

 


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024