ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការងើបឡើងវិញនៃសេដ្ឋកិច្ចសិង្ហបុរី ទំនងមិនអាចកើតឡើងដោយងាយស្រួល និងក្នុងពេលឆាប់ៗនោះទេ

១២ សីហា ២០២០ | សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានលើកឡើងសារជាថ្មីម្តងទៀតថា បញ្ហាមេរោគកូវីដ១៩ អាចនឹងកើតមានឡើងជាថ្មី ដូច្នេះ សេដ្ឋកិច្ចសិង្ហបុរី មិនទាន់អាចប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនោះទេ។


ជាក់ស្តែង វិធានការបិទទីក្រុង បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ វិស័យលក់រាយ និងអាជីវកម្មទេសចរណ៍ ព្រមទាំងរាលដាលដល់ វិស័យសំណង់ ខណៈការនាំចេញផលិតផល ធ្លាក់ចុះជាបន្តបន្ទាប់ ព្រោះគ្មានតម្រូវការពី ទីផ្សារសកល។


នៅក្នុងរបាយការណ៍ផ្លូវការ ពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបង្ហាញថា GDP របស់សិង្ហបុរី បានធ្លាក់ចុះដល់ទៅ ៤៣% នៅក្នុងត្រីមាសទី ២នេះ ដែលអាក្រក់ជាងការព្យាករណ៍ពីពេលមុន ដែលរំពឹងធ្លាក់ចុះត្រឹមតែ ៤១%។

 


បើទោះបីជា រដ្ឋាភិបាលសិង្ហបុរី បានទម្លាក់កញ្ចប់ថវិកាដែលមានតម្លៃស្មើនឹង ១៩% នៃ GDP សរុប និងចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចបន្តិចម្តងៗ ក៏ដោយចុះ ការព្យាករណ៍អំពី ស្ថានភាពនាពេលអនាគត នៅតែមិនច្បាស់លាស់ ហើយក្រុមហ៊ុនជាច្រើន ក៏បានបន្តកាត់បន្ថយការងារដែរ។


ដោយឡែក ចំពោះការព្យាករណ៍អំពី GDP នៅក្នុងមួយឆ្នាំពេញនេះ គឺត្រូវបានកំណត់ថា ធ្លាក់ចុះចន្លោះពី ៥% ទៅ ៧% ក្នុងឆ្នាំ ២០២០នេះ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024