ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បាងកក រៀបចំកម្មវិធីប្រគំតន្ត្រីជិះរ៉ឺម៉កកង់បីដំបូងគេក្នុងលោក

១២ សីហា ២០២០ | កម្សាន្ដ

ទីក្រុងបាងកកថ្មីៗនេះ បានរៀបចំកម្មវិធីប្រគំតន្ត្រីរ៉ឺម៉កកង់បីជាលើកដំបូងគេក្នុងលោក ក្រោយពីរដ្ឋាភិបាលបានដកចេញនូវវិធានការបិទខេត្តក្រុង ដោយសារការផ្ទុះជំងឺកូវីដ១៩។ 

 


កម្មវិធីប្រគំតន្ត្រីឈ្មោះថា Amazing Tuk Tuk Festival គឺជាកម្មវិធីតន្ត្រីធំដំបូងក្រោយពីវិធានការបិទខេត្តក្រុងដោយសារជំងឺកូវីដ១៩ត្រូវបានបញ្ចប់។ ប៉ុន្តែដើម្បីអនុវត្តន៍តាមវិធានការគម្លាតសុវត្ថិភាពដ៏តឹងរ៉ឹងនោះ អ្នកដែលចង់ចូលរួមការប្រគំតន្ត្រីត្រូវឡើងជិះលើ Tuk Tuk និងអាចអង្គុយកម្សាន្តអារម្មណ៍ជាមួយការប្រគំតន្ត្រីតែនៅលើ Tuk Tuk ប៉ុណ្ណោះ មិនអាចស្និទ្ធស្នាលជាមួយអ្នកមិនស្គាល់គ្នាដូចជាការប្រគំតន្ត្រីពីមុនៗឡើយ។


គំនិតនៃការប្រគំតន្ត្រីបែបនេះគឺចេញពីមិត្តភ័ក្ដិពីរនាក់ដែលម្នាក់មានឈ្មោះថា Vuthithorn (វុធិថន) និងម្នាក់ទៀតឈ្មោះ Teppawan (ថេបផាវ៉ាន់) ដែលពួកគេទាំងពីរមានបំណងចង់បង្កើតកម្មវិធីប្រគំតន្ត្រីមួយបន្ទាប់ពីស្ថិតនៅក្នុងផ្ទះជាប់រាប់ខែដោយសារជំងឺកូវីដ១៩។ ពួកគេទាំងពីរបានគិតដល់ប្រទេសរបស់ខ្លួន វប្បធម៌របស់ខ្លួន និងព្យាយាមគិតអំពីអ្វីដែលតំណាងឲ្យប្រទេសថៃ ហើយក៏បាននឹកដល់ម៉ូតូកង់បី Tuk Tuk នេះតែម្ដង។

 


ការប្រគំតន្ត្រី Tuk Tuk លើកដំបូងក្នុងលោកនេះ មិនអាចរកប្រាក់ចំណេញបាននោះទេ ដោយសារត្រូវចំណាយលើថ្លៃជួលទីធ្លាធំ ចំណាយលើសិល្បករ និងការរៀបចំ ហើយក៏ព្រោះតែវិធានការគម្លាតសុវត្ថិភាពដូចនេះទស្សនិកជនដែលអាចចូលរួមបានមានត្រឹម ៦០០នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញអ្នករៀបចំកម្មវិធីនិយាយថា ពួកគេមិនមែនបង្កើតកម្មវិធីប្រគំតន្ត្រីនេះដើម្បីរកប្រាក់ចំណេញនោះទេ ប៉ុន្តែគ្រាន់តែចង់ធ្វើរឿងដ៏មានន័យមួយប៉ុណ្ណោះ៕

 

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024