ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បិតាម៉ូដនៅកេនយ៉ា ច្នៃខោអាវ ថែមម៉ាសចម្រុះពណ៌ពង្រីកការយល់ដឹងកូវីដ១៩

១០ សីហា ២០២០ | កម្សាន្ដ

បុរសសញ្ជាតិកេនយ៉ា មកពីទីក្រុង Nairobi (នែរ៉ូប៊ី) ឈ្មោះ James Maina (ជេម ម៉ៃណា) បានទទួល ការចាប់អារម្មណ៍ខ្លាំងតាមរយៈស្ទីលស្លៀកពាក់ប្លែកពីគេ ដោយលោកចូលចិត្តប្រើប្រាស់សំលៀកបំពាក់បំពាក់ដែលមានពណ៌ស្រស់ៗ និងចូលចិត្តការស្លៀកពាក់ពណ៌ដូចគ្នាពីក្បាលដល់ចុងជើងតែម្ដង។

 


បច្ចុប្បន្ននេះបុរសវ័យ ៥៩ឆ្នាំរូបនេះ មានសំលៀកបំពាក់ជាឈុតប្រហែលជា ១៦០ឈុត, មានស្បែកជើងជាង ២០០គូ, មានមួកចំនួន ៣០០មួក និងរបស់របរតុបតែងខ្លួនជាឈុតៗជាច្រើនទៀត។ ហើយក្នុងសម័យកាលជំងឺកូវីដ១៩នេះ លោកបានបន្ថែមរបស់មួយទៀតក្នុងឈុតសំលៀកបំពាក់របស់ខ្លួន គឺម៉ាស់ការពារមុខដែលមានពណ៌ស្រស់ៗ ខុសប្លែកពីអ្នកដទៃ។

 


លោកបានរៀបរាប់ថា កាលពីក្មេងលោកមានជីវភាពតោកយ៉ាកខ្លាំង ដោយពេលនោះលោកមានអាវតែមួយប៉ុណ្ណោះសម្រាប់ពាក់ ដែលត្រូវគក់អាវនោះជារៀងរាល់ថ្ងៃ ហើយមានពេលខ្លះពាក់ទាំងអាវមិនទាន់ហាលស្ងួតស្រួលបួលផង។ ពេលនេះ ពេលដែលមានជីវភាពប្រសើរជាងមុន លោក James បានបំពេញក្ដីស្រម៉ៃដែលចង់តុបតែងខ្លួនប្លែកពីគេ ហើយថែមទាំងបានជួយដល់អ្នកជិតខាងរស់នៅក្នុងទីក្រុង Nairobi ដែលមានជីវភាពខ្វះខាតទៀតផង តាមរយៈការចែករំលែកសម្លៀកបំពាក់ និងម៉ាសដល់ពួកគេ ៕

 

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024