ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ស្ទូឌីយោធំជាងគេនៅចិនចាប់ផ្ដើមសកម្មឡើងវិញ ទាំងការថតរឿង និងទេសចរណ៍

១០ សីហា ២០២០ | កម្សាន្ដ

មានទីតាំងក្នុងទីក្រុង Dongyang (តុងយ៉ាង) ខេត្ត Zhejiang (ជេជាំង) ស្ទូឌីយោ Hengdian World (ហឹងទៀនវើល) គឺជាស្ទូឌីយោថតភាពយន្តធំជាងគេបំផុតក្នុងប្រទេសចិន ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៩៦ សម្រាប់ថតខ្សែភាពយន្តចំណងជើងថា "សង្គ្រាមអាភៀន" ដឹកនាំដោយអ្នកដឹកនាំរឿងល្បីរបស់ចិនឈ្មោះលោក Xie Jin (សៀ ជីន)។ ចាប់តាំងពីពេលនោះមកស្ទូឌីយោ Hengdian World បានក្លាយជាទីតាំងថតភាពយន្ត និងភាពយន្តភាគទូរទស្សន៍ល្បីជាងគេនៅប្រទេសចិន ដោយ ៧០% នៃភាពយន្ត និងភាពយន្តភាគទូរទស្សន៍ក្នុងប្រទេសចិន បានថតឡើងនៅស្ទូឌីយោនេះ។

 


យ៉ាងណាក្ដីស្ទូឌីយោ Hengdian World មានភ័ព្វវាសនាមិនខុសពីតំបន់ជាច្រើនទៀតក្នុងប្រទេសចិននោះទេ ដោយត្រូវបង្ខំចិត្តបិទទ្វាក្រោមវិធានការបិទខេត្ត/ក្រុងរបស់រដ្ឋាភិបាលចិន ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសចិន។ ប៉ុន្តែពេលនេះ ស្ទូឌីយោបានបើកទ្វារឡើងវិញដើម្បីទទួលការផលិតភាពយន្ត និងភ្ញៀវទេសចរចូលទស្សនា បន្ទាប់ពីជំងឺកូវីដ១៩ចាប់ផ្ដើមមានសភាពធូរស្រាលក្នុងតំបន់ភាគច្រើននៅប្រទេសចិន។

 


ខ្សែភាពយន្តធំមួយដែលកំពុងតែថតនៅស្ទូឌីយោ Hengdian នាពេលនេះគឺភាពយន្ត “The Glory and the Dream” ដែលជាភាពយន្តប្រវត្តិសាស្ត្រ ផលិតឡើងសម្រាប់អបអរខួបទី១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន៕


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024