ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

The Rock និងដៃគូចំណាយ ១៥លានដុល្លារ ទិញយកលីកបាល់ឱប XFL របស់អាមេរិក

០៦ សីហា ២០២០ | កម្សាន្ដ

អតីតអ្នកកីឡាកាស Dwayne Johnson ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈឈ្មោះ The Rock បានចាប់ដៃគូជាមួយអតីតភរិយា និងក្រុមហ៊ុនបណ្ដាក់ទុនមួយ ដើម្បីទិញយកលីកកីឡាបាល់ឱបអាមេរិក XFL ក្នុងតម្លៃ ១៥លានដុល្លារ។


សូមរំឭកថាលីកបាល់ឱប XFL បានប្រកាសក្ស័យធនកាលពីថ្ងៃទី១៣ ខែមេសា បន្ទាប់ពីកម្មវិធីប្រកួតជាច្រើនត្រូវរំសាយដោយសារការផ្ទុះជំងឺកូវីដ១៩ ហើយក្នុងរយៈពេល៣ខែកន្លងមកនេះម្ចាស់លីកបានព្យាយាមស្វែងរកម្ចាស់ថ្មី ដើម្បីបន្តជីវិតរបស់លីក។

 


ក្រោយទិញយកលីកនេះ តារាសាច់ដុំ The Rock រួមជាមួយនឹងអតីតភរិយាឈ្មោះ Dany Garcia នឹងធ្វើជាអ្នកគ្រប់គ្រងលីកបាល់ឱបនេះផ្ទាល់តែម្ដង ហើយពួកគេក៏បានបង្ហើបអំពីការរៀបចំការប្រកួតរដូវកាលថ្មីផងដែរ។ គួរបញ្ជាក់ថា The Rock ក៏ធ្លាប់ជាកីឡាករបាល់ឱបម្នាក់ប្រចាំសកលវិទ្យាល័យ Miami និងធ្លាប់ស្ថិតនៅក្នុងលីកបាល់ឱប NFL Draft ក្នុងឆ្នាំ ១៩៩៥ មុនផ្លាស់ប្ដូរទៅធ្វើជាអ្នកកីឡាកាស និងតារាសម្ដែងភាពយន្តហូលីវូដល្បីៗដូចជា 'Fast & Furious' និង 'Jumanji' ជាដើម ៕


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024