ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម នៅទីចាក់សំរាម ក្នុងភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង។
សូមជម្រាបផងដែរថា ប្រហិតចម្រុះខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីជំនាញ ត្រួតពិនិត្យឃើញ និងរឹបអូសបាននៅឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ៕
រូបភាព៖ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង