ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នគរបាលខេត្តសៀមរាប បង្ក្រាប និងរឹបអូស គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ១៣៦គីឡូក្រាម

១១ សីហា ២០២០ | ព័ត៌មានជាតិ

កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាប និងឃាត់រថយន្ត ០១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5077 ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត នៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២នឹង២៧នាទីទៀបភ្លឺ។

 


ក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចចម្រុះ បានឆែកឆេររកឃើញគ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ០៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម។ ក្នុងនោះរួមមាន៖ត្រចៀកជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ០២កេស ស្មើនឹង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ។

 

 

ចំពោះវត្ថុតាងសមត្ថកិច្ចសហការជាមួយ មន្ត្រី នៃមន្ទីរផលិតកម្ម និងបសុព្យាបាលសត្វខេត្ត ធ្វើការដុតកម្ទេចចោល ហើយមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យ សមត្ថកិច្ចចម្រុះបានប្រគល់អោយទៅមន្ត្រីជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024