ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

ផលិតផលមិនប្រក្រត្រីចំនួន ៥៩៨.៤៨ លីត្រ និងអង្ករ ៦៣០គីឡូក្រាម ត្រូវមន្ត្រីសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដកហូត និងកម្ទេចចោល

១៧ មិថុនា ២០២០ | ព័ត៌មានជាតិ

នៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅតាមបណ្តាដេប៉ូ/ស្តង់លក់ទំនិញនានា ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

 


ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តពោធិ៍សាត់ បានចុះតាមដានបញ្ហាស្រាថ្នាំចិនសែ តាំងគួយ ស្រាស និងស្រាថ្នាំផ្សេងៗផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលមិនប្រក្រត្រីមួយចំនួនរួមមាន៖

-ស្រាបៀរហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៥៦កំប៉ុងស្មើនឹង ៨៤.៤៨លីត្រ

-ស្រាសដែលមានសារធាតុមេតាណុល លើសពី ០.៣៥% ចំនួន ១៧កានស្មើនឹង ៥១០លីត្រ

-អង្ករត្រាំមេរួចចំនួន ៦៣០គីឡូក្រាម

 

 

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មកដុតកម្ទេចចោលតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕


រូបភាព៖សាខា ក.ប.ប ខេត្តពោធិ៍សាត់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024