ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤

ក្នុងរយៈពេល៥ខែដំបូងការនាំចេញអង្ករសនៅរក្សាចំណែកនៃការនាំចេញតិចតួចដដែល

១៧ មិថុនា ២០២០ | សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលសម្រេចឲ្យមានការនាំចេញអង្ករសឡើងវិញ បរិមាណនៃការនាំចេញអង្ករស ស្ថិតនៅក្នុងចំណែកភាគរយនាំចេញតិចតួចដដែល ជាក់ស្តែងក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ ២០២០ នេះ ការនាំចេញអង្ករសបាន ១៨ភាគរយ ខណៈអង្ករក្រអូប ៧៧ភាគរយ។តួរលេខនាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៥ខែ ដំបូងនេះការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ៣៥ម៉ឺន តោន នឹងរកចំណូលបានជាង២៤១លានដុល្លា។

 

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងបច្ចុប្បន្នការបញ្ជារទិញអង្ករពីកម្ពុជានៅមានការបញ្ជារទិញជាធម្មតា បើទោះបីស្ថានភាពនៃជំងឺកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលក៏ដោយ ប្រទេសចិននៅតែអាចគ្រប់គ្រងចំនួននៃការនាំចេញអង្ករពីកម្ពុជាបានរហូត ៣៨ភាគរយនៃទីផ្សារនាំចេញរបស់កម្ពុជា និងបន្ទាប់មកប្រទេសហគមន៍អឺរ៉ុប ៣៤ភាគរយ ប្រទេសអាស៊ាន ១៣ភាគរយ និងបណ្តាប្រទេសផ្សេងៗទៀតមាន ១៥ភាគរយ។ ពោលនៅដើមឆ្នាំនេះកំណើននៃការនាំចេញអង្កររបស់កម្ពុជានៅរក្សាកំណើនមួយល្អដដែលទេ។ ប្រភេទអង្ករនាំចេញក្នុងខែឧសភា ឆ្នាំ២០២០ នេះគឺ ៨៨ភាគរយជាអង្ករក្រអូប និង៦ ភាគរយជាងអង្ករស។

 


របាយការណ៍បញ្ជាក់បន្ថែមថា បើទោះបីជាអង្ករកម្ពុជាត្រូវបង់ពន្ធនាំចូលទៅអឺរ៉ុបក៏ដោយ ក៏កំណើននៃការនាំចេញទៅអឺរ៉ុបមានសន្ទុះកើនឡើងខ្ពស់ជាង ៥១ ភាគរយ ដែលក្នុងនោះប្រទេសបារាំងជាប្រទេសនាំចូលធំជាងគេបង្អស់គឺមានបរិមាណ ៤ម៉ឺន៥ពាន់តោន ខណៈប្រទេសហូឡង់ ១ម៉ឺន៤ពាន់តោន និងអង់គ្លេសជិត១ម៉ឺនតោន៕


អត្ថបទ៖ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024