ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

អាល់ប៊ុមទោលថ្មីពី D.O ក្រុម EXO ឡើងដល់លេខ១លើតារាង iTunes ជុំវិញពិភពលោក

០៩ ឧសភា ២០២៤ | កម្សាន្ដ


កាលពីថ្ងៃទី ៧ ខែឧសភា សមាជិកក្រុម EXO, D.O ដែលមានឈ្មោះពេញ Doh Kyung Soo (ដូ ខ្យុងស៊ូ) បានធ្វើការវិលត្រលប់ជាមួយនឹងអាល់ប៊ុមតូចថ្មីរបស់ខ្លួនមានចំណងជើងថា "Blossom" ។

 

 

ភ្លាមៗបន្ទាប់ពីចេញផ្សាយ ទាំងអាល់ប៊ុម និងបទចម្រៀងថ្មីរបស់គេចំណងជើងថា “Mars”  ក៏បានឡើងដល់ចំណាត់ថ្នាក់កំពូលនៃតារាង iTunes ក្នុងប្រទេសផ្សេងៗជុំវិញពិភពលោក។

 

 

គិតត្រឹមថ្ងៃទី ៨ ខែឧសភា អាល់ប៊ុម “Blossom” បានជាប់ចំណាត់ថ្នាក់លេខ ១នៅលើតារាង iTunes Top Album នៅក្នុងប្រទេសនិងតំបន់យ៉ាងហោចណាស់ចំនួន ៣៦ រួមមានដូចជាជប៉ុន ប្រេស៊ីល អារ៉ាប៊ីសាអូឌីត នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង ន័រវែស តៃវ៉ាន់ រុស្ស៊ី វៀតណាម ស្រីលង្កា អេស្ប៉ាញ សិង្ហបុរី អារ៉ាប់រួម អាហ្សង់ទីន ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និងហុងកុងជាដើម។ ទន្ទឹមនឹងនេះ បទ "Mars" ក៏បានឈានដល់លេខ ១នៅលើតារាង iTunes Top Songs យ៉ាងហោចណាស់ ២៣ ប្រទេសនិងតំបន់ផងដែរ។

 

 

គួរបញ្ជាក់ថា “Blossom” គឺអាល់ប៊ុមទោលដំបូងរបស់ Doh Kyung Soo ក្នុងរយៈពេលប្រហែល ៨ ខែចុងក្រោយ បន្ទាប់ពីអាល់ប៊ុមតូចទីពីររបស់គេមានចំណងជើងថា “Expectation” បានចេញកាលពីខែកញ្ញា ឆ្នាំ២០២៣។

 

 

បច្ចុប្បន្ន តារាវ័យ ៣១ឆ្នាំរូបនេះក៏កំពុងត្រៀមរៀបចំដំណើរប្រគំតន្ត្រីទេសចរណ៍ទោលលើកដំបូងនៅអាស៊ីមានឈ្មោះថា “BLOOM” ដែលនឹងចាប់ផ្តើមនៅទីក្រុងសេអ៊ូលនៅថ្ងៃទី ៨ និង ៩ ខែមិថុនា ខាងមុខនេះ៕

 


 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024