ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រទេសថៃអំពាវនាវឲ្យបុគ្គលិកសុខាភិបាលប្រញាប់ចាក់វ៉ាក់សាំងដូសទី៤ដើម្បីទប់ទល់នឹងមេរោគអូមីក្រុង

អាជ្ញាធរសុខាភិបាលថៃបានជំរុញឲ្យបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ប្រញាប់ចាក់វ៉ាក់សាំងដូសទី៤ ដើម្បីប្រឆាំងនឹងជំងឺខូវីដ១៩។ នៅពេលនេះ, គេរកឃើញថាអត្រាឆ្លងជំងឺខូវីដ១៩ប្រចាំថ្ងៃនៅក្នុងចំណោមបុគ្គលិកពេទ្យចាប់ផ្ដើមហក់ឡើងខ្ពស់ជាងមុន, ខណៈដែលគេព្យាករថាមេរោគអូមីក្រុងនឹងផ្ទុះឡើងខ្លាំងនៅចុងខែមករា ឬដើមខែកុម្ភៈ។

 

 

 

អ្នកនាំពាក្យថៃថ្លែងថានៅក្នុង១ថ្ងៃៗ គេរកឃើញបុគ្គលិកសុខាភិបាលសាមសិបនាក់ឆ្លងជំងឺខូវីដ១៩។ ថ្វីដ្បិតចំនួននេះនៅមានកម្រិតទាបក៏ពិតមែន, ប៉ុន្តែវាកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងជាងមុន។ នៅពេលដែលចំនួនបុគ្គលិកពេទ្យថយចុះដោយសារពួកគេត្រូវសម្រាកព្យាបាលជំងឺ, វាធ្វើឲ្យសមត្ថភាពនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះក៏ថយចុះទៅតាមនោះផងដែរ។

 

ដូច្នេះ បុគ្គលិកសុខាភិបាលជួរមុខគួរប្រញាប់ចាក់វ៉ាក់សាំងដូសទី៤ឲ្យបានគ្រប់ៗគ្នា។ រហូតមកដល់ពេលនេះ, ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងបុគ្គលិកសុខាភិបាលដែលចុះព្យាបាលអ្នកជំងឺផ្ទាល់ ឬហៅម៉្យាងទៀតថាពេទ្យជួរមុខ សរុបជាង៥សែននាក់ បានចាក់វ៉ាក់សាំងដូសទីបួនរួចហើយ។

 

មន្ត្រីសុខាភិបាលសង្ឃឹមថាប្រទេសថៃអាចនឹងមានអ្នកឆ្លងជំងឺខូវីដ១៩មិនដល់៣ម៉ឺននាក់ទេនៅក្នុង១ថ្ងៃៗ, នៅពេលដែលមេរោគអូមីក្រុងផ្ទុះឡើងខ្លាំងនៅក្នុងសហគម៍។

 

 

 

 

 

 

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺខូវីដ១៩នៅប្រទេសថៃកំពុងព្រួយបារម្ភពីស្ថានភាពខូវីដ១៩នៅក្នុងចំណោមអ្នកទេសចរអន្តរជាតិ ដែលធ្វើដំណើរចូលទឹកដីថៃតាមរយៈកម្មវិធីដែលមានឈ្មោះថាសេនបក់(sandbox)នៅតាមខេត្ត-ក្រុង១ចំនួន រួមទាំងទីក្រុងបាងកកផងដែរ។

 

នៅតំបន់ទាំងនេះ គេរកឃើញថាអត្រាឆ្លងប្រចាំថ្ងៃបានហក់ឡើងខ្ពស់មែនទែន ចាប់តាំងពីថ្ងៃចូលឆ្នាំសាកល៕

 

 

 

 

ប្រែសម្រួល៖អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024