ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ធនាគារជាតិថា ការទូទាត់សងប្រាក់ជាអេឡិកត្រូនិកឆ្នាំ២០២១មានអត្រា ៧៨៧% នៃផលិតផលសរុប

១៤ មករា ២០២២ | សេដ្ឋកិច្ច


លោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់នៃធនាគារជាតិបានគូសបញ្ជាក់ថា ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងកំពុងវិវត្តទៅរកការទូទាត់ឌីជីថលដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវា និងឧបករណ៍ទូទាត់ថ្មីៗជាច្រើន។


លោកបន្តអះអាងថា តាមរយៈភាពរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនបានដាក់ឱ្យប្រើប្រាស់សេវាផ្ទេរប្រាក់ និងទូទាត់ឆ្លងដែនតាមរយៈមធ្យោបាយឌីជីថល បន្ថែមកាន់តែច្រើនឡើងពីលើការផ្តល់សេវាតាមភ្នាក់ងារនិងបញ្ជរ។

 


ជាមួយគ្នានេះ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា នេះគឺជាការបង្ហាញពីភាពវិជ្ជមាននៃការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថល ហើយមធ្យោបាយនេះគឺជាទូទៅមាននិន្នាការកើនឡើង ដែលត្រង់ចំណុចនេះយន្តការប្រព័ន្ធបាគងដែលធនាគារជាតិបង្កើតឡើងគឺត្រូវបានដើរតួនាទីសំខាន់។

 


លោក ផល វ៉ាន់ឌីបានបន្ថែមទៀតថា សញ្ញានៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះជានិន្នាការវិជ្ជមានល្អ ដែលជាក្តីសង្ឃឹម និងជឿជាក់លើប្រព័ន្ធទូទាត់ឌីជីថលដែលបានបង្កើតឡើងដោយធនាគារជាតិ ដូចជាប្រព័ន្ធទូទាត់បាងគងដែលកំពុងប្រតិបត្តិទូទាត់ប្រាក់ និងផ្ទេរប្រាក់យ៉ាងសកម្មនាពេលនេះផងដែរ៕

 

 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024